ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ កំពុងបញ្ចុះតម្លៃ ២០ ភាគរយលើសំបុត្រយន្តហោះ economy class ទាំងអស់ ទៅកាន់ទីតាំងក្នុងស្រុក ក្នុងការផ្សព្វផ្សាយ តាមអ៊ិនធឺរណែត រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃពុធ ទី២៣ កញ្ញា រហូតដល់ចុងខែនេះ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិបាននិយាយថា អ្នកដំណើរនឹងរីករាយនឹងការបញ្ចុះតម្លៃនេះ សម្រាប់ការធ្វើដំណើរភ្លាមៗរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ក្នុងកម្មវិធីផ្សព្វផ្សាយដែលមានឈ្មោះថា“ ពិព័រណ៍យន្តហោះម៉ាឡេស៊ីអ៊ែរឡាញក្នុងស្រុកឆ្នាំ ២០២០ (MADF) ហើយការទិញតាមរយៈកម្មវិធីនេះ នឹងផ្តល់ជូនអ្នកដំណើរនូវការបញ្ចុះតម្លៃ ៥ ភាគរយបន្ថែមទៀត។

ប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ លោកឡូ យិនមេ បាននិយាយថា ស្របជាមួយយុទ្ធនាការ Fly Malaysia ក្រុមហ៊ុនបានប្តេជ្ញាជំរុញគោលដៅក្នុងស្រុកក្នុងមួយឆ្នាំពេញដើម្បីបង្កើនល្បឿនទេសចរណ៍ក្នុងស្រុក។

វិស័យទេសចរណ៍របស់ប្រទេសម៉ាឡេស៊ីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត ដែលរំខានដល់ការធ្វើដំណើរជាសកល។ យោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈនិងវប្បធម៌ បានអោយដឹងថា នៅពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ ២០២០ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសម៉ាឡេស៊ីបានខាតបង់ប្រហែល ៤៥ ពាន់លានរីងហ្គីត ក្នុងការចំណាយរបស់ភ្ញៀវទេសចរ ដោយសារតែជំងឺរាតត្បាតកូវីត-19។

ភ្ញៀវទេសចរអន្តរជាតិមានតែ ៤.២ លាននាក់ និងចំណូល ត្រឹមតែ១២.៦ ពាន់លានរីងហ្គីត ស្មើនឹង៣.០៥ ពាន់លានដុល្លារប៉ុណ្ណោះ គិតមកដល់ពេលនេះក្នុងឆ្នាំនេះ គឺធ្លាក់ចុះ ៦៨.២ ភាគរយនិង ៦៩.៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។