រាជធានីភ្នំពេញ÷ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា មន្ត្រីល្អត្រូវបានលេីកទឹកចិត្តដោយការសរសេីរ ដំឡេីងតួនាទី និងឋានន្តរសក្តិ ប៉ុន្តែមន្ត្រីអសកម្ម ឬល្មេីសច្បាប់មិនត្រូវលេីកលែងឡេីយ ។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ឧត្តម សេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ” មន្ត្រីទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែគោរពច្បាប់ និងគោរពវិន័យកងកម្លាំង បេីល្មេីសច្បាប់នឹងទទួលពិន័យកងកម្លាំង បេីល្មេីសធ្ងន់ធ្ងរនឹងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ រួចបន្តអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលេីកលែងឡេីយ “៕