ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវឃាតករឈាមត្រជាក់សម្លាប់គ្មានញញើតដៃ ហើយច្រកចូលក្នុងវ៉ាលិស រួចដឹកមក ទម្លាក់ចោលនៅជិតយាយម៉ៅពេជ្រនិល មបណ្ដោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ១០៤និង១០៥ ស្ថិតក្នុងភូមិទី6 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រូវបានគេប្រទះឃើញ បង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានការភ្ញាក់ផ្អើ គេឃើញរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានដឹកជនរងគ្រោះទៅទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ រួចបើកចេញបាត់ទៅ លុះមានអ្នកឃើញសាកសពមនុស្សនៅក្នុងវ៉ាលិសនោះ ក៏រាយការណ៍ទៅសមត្ថកិច្ចតែម្តង។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចក៏បានចុះទៅធ្វើការស្រាវជ្រាវស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុ ក៏បានប្រទះឃើញសពបុរសម្នាក់ត្រូវគេសម្លាប់ រួចច្រកក្នុងថង់ខ្មៅ ដាក់ក្នុងវ៉ាលិសពណ៌ខ្មៅមួយ ហើយដឹកយកមកទម្លាក់ចោលនៅទីនេះ ក្នុងនោះសមត្ថកិច្ចក៏បានឃើញមានពណ៌ខ្មៅមួយនៅកន្លែងកើតហេតុ ដែលមានប្រឡាក់ទៅដោយឈាម។

សមត្ថកិច្ចបញ្ជាក់ថា ពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានទៅមុខជនដៃដល់ជាឃាតករនាំមកផ្តន្ទាទោសទោសតាមផ្លូវច្បាប់។
សម្រាប់ព័ត៌មានបន្ថែមយ៉ាងណាទៀត «KBN» នឹងផ្សាយជូនតាមក្រោយ៕