ខេត្តបាត់ដំបង៖ ក្មេងៗមួយក្រុមនាំគ្នាចុះលេងទឹកស្ទឹង តែអកុលល មានក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១ និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្ពានផ្សារប្រហុក ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ សាក់ ឆាលីអាយុ១២ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។ បច្ចុប្បន្ន សពក្មេងរងគ្រោះមិនទាន់ទាន់ឃើញទេ តែយ៉ាងណា ក្រុមគ្រួសារ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងស្វែងរក៕