ខេត្តត្បូងឃ្មុំ៖ ក្មេងស្រីតូចគួរឲ្យស្រលាញ់ម្នាក់ បានដាំក្បាលចូលនៅក្នុងទឹក ក្នុងបន្ទប់ទឹក បណ្តាលឲ្យឈ្លក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្តាយមានការធ្វើប្រហែសទុកនាងចោល។

ករណីក្មេងស្រីដាំក្បាលចូលក្នុងធុងទឹកឈ្លក់ស្លាប់នេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះក្មេងស្រីរងគ្រោះ ក្នុងភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យបានចុះពិនិត្យសពក្មេងស្រីរងគ្រោះ ឃើញថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារឈ្លក់ទឹកធុងមែន ហើយបានប្រគល់សពជូនអាណាព្យាបាល ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យ ដោយក្តីសង្វេគជាពន់ពេក៕