បរទេស៖ នៅវេលាម៉ោង០៤រសៀល ថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២០ នៅវិមានរដ្ឋាភិបាល នាយឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ដែលជានាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ​ បានចូលរួមធ្វើជាប្រធានលើកិច្ចប្រជុំការត្រួតពិនិត្យលើការអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់វីរុសកូវីដ-១៩ ដោយលោកបានសម្រេចដាក់ប្រទេសនៅក្នុងគ្រាអាសន្នចំនួន១ខែទៀត រហូតដល់ចុងខែតុលា ក្រោមមូលហេតុវីរុសកូវីដ-១៩ នៅតែបន្តរាតត្បាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod

របាយការណ៍ព័ត៌មាននិយាយថា កិច្ចប្រជុំបានពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួនដូចជាស្ថានភាពនៃការរីករាលដាលនៃវីរុសកូវីដ-១៩។ នៅប្រទេសផ្សេងៗគ្នា ជិតប្រទេសថៃ ករណីនៃការអនុវត្តការប្រកាសអាសន្ន យោងតាមរដ្ឋបាលសាធារណៈក្នុងស្ថានភាពបន្ទាន់ ដែលនឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០២០ អង្គប្រជុំបានយល់ព្រមពន្យារយៈពេលនៃការអនុវត្តច្បាប់ក្រឹត្យគ្រាអាសន្ននេះ ដោយត្រូវបន្តក្នុងរយៈពេល១ខែទៀត ដែលនឹងត្រូវគ្របដណ្តប់ពេញមួយខែតុលា ឆ្នាំ២០២០ ដោយសារតែវានៅតែត្រូវបានគេចាត់ទុកថាជាផ្នែកសំខាន់មួយក្នុងការអនុវត្តវិធានការសុខភាពសាធារណៈ ក្នុងការទប់ស្កាត់វីរុសដ៏កាចសាហាវនេះ ៕