បរទេស ! នៅក្នុងសង្គមសិល្បៈថៃ មានតារាប្រុសស្រីមិនតិចនាក់ទេ ដែលលេចធ្លោ និងរកប្រាក់ចំណូលបានច្រើនកប់ពពកក្នុង១ឆ្នាំៗ ដែលអាចលើកស្ទួយជីវភាពរបស់ពួកគេ ឲ្យរស់នៅភាពហាយសូ មានលុយចាយពេញដៃៗ មានផ្ទះដ៏ស្កឹមស្កៃរស់នៅ មានរថយន្តទំនើបជិះ និងមានសម្ភារប្រេនៗថ្លៃៗ ប្រើប្រាស់។

ងាកមកមើល កំពូលតារាស្រីថៃ៥ដួងនេះវិញ ពួកនាងបានខំប្រឹងប្រែងសាងកេរ្តិ៍ឈ្មោះអស់រយៈពេលជាច្រើនឆ្នាំ ទម្រាំបានល្បីល្បាញដូចសព្វថ្ងៃ រហូតមានតម្លៃខ្លួនវ៉ាដាច់គេ នៅក្នុងសង្គមសិល្បៈថៃ។

១-តារាស្រី Aum Patcharapa អាយុ៤២ឆ្នាំ គឺជាតារាស្រីថៃលេខ១ ដែលទទួលបានតម្លៃខ្លួនខ្ពស់បំផុតគឺ (៣00000-៤00000 បាតសម្រាប់ Events) និង (១២លាន-១៥លានបាត) សម្រាប់ការផ្សាយពាណិជ្ជកម្ម ។

២- តារាស្រី Compoo Araya អាយុ៣៩ឆ្នាំ មានតម្លៃខ្លួន (៣សែនបាតសម្រាប់ Event) និង (១០លានបាតសម្រាប់ការផ្សាយពាណិជ្ជកម្ម) ។

៣- តារាស្រី Yaya Urassaya អាយុ២៧ឆ្នាំ។ តារាស្រីរូបនេះមិនត្រឹមតែល្បីនៅប្រទេសថៃទេ នាងទទួលបានការគាំទ្រច្រើននៅប្រទេសអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត។ នាងមានតម្លៃខ្លួន (៣សែនបាតសម្រាប់ Event) និង (៩លានបាត ឫច្រើនជាងនេះ សម្រាប់ការផ្សាយពាណិជ្ជកម្ម) ។

៤-តារាស្រី Mai Davika អាយុ២៨ឆ្នាំ មានតម្លៃខ្លួន(២សែនបាតសម្រាប់ Event) និង (៨លានបាត ឬច្រើនជាងនេះសម្រាប់ពាណិជ្ជកម្ម)។

៥- តារាស្រី Bella Ranee អាយុ៣១ឆ្នាំ។ នាងទទួលបានការគាំទ្រខ្លាំង និងល្បីល្បាញ បន្ទាប់ថតពីរឿងបុព្វេសន្និវាស ដោយតម្លៃខ្លួន (១៥0000បាតសម្រាប់ Event) និង (៨លានបាតសម្រប់ពាណិជ្ជកម្ម) ៕