រដ្ឋធានីបេរូត៖ អគារដាក់គ្រឿងសព្វាវុធមួយកន្លែងរបស់ក្រុមហេប៊ុលឡាហ៍ បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង កាលពី​​​ថ្ងៃ​ទី​២២​ ខែ​កញ្ញា ឆ្នាំ២០២០ ​​​នៅ​ភាគ​ខាងត្បូង​ ប្រទេសលី​បង់។

ពលរដ្ឋ​រស់នៅ​ភូមិ ​AIN QANA ​បានអះអាងថា អគារដែលផ្ទុះនោះ ជា​ការិយាល័យ​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍។ នៅក្នុងហេតុការណ៍នោះ ​សមាជិក​​​ចលនា​ស៊ីអ៊ី​ត នៅប្រទេស​លី​បង់ ​បាន​ឡោម​ព័ទ្ធ​តំបន់​នោះ ហើយពួកគេ​មិន​អនុញ្ញាតឲ្យ​ប្រជាពលរដ្ឋ​ចូលនោះដែរ​។ រីឯការផ្ទុះនេះ​មាន​កម្លាំងខ្លាំង បានធ្វើឲ្យកក្រើកញាប់​ញ័រ​កក្រើកតំបន់នោះយ៉ាងខ្លាំង​។

បើតាមភ្នាក់ងារ​ព័ត៌មាន​លី​បង់ ​ANI  បានផ្សាយថា ​គេ​មិន​ទាន់​ដឹងអំ​ពី​មូលហេតុ នៃការ​ផ្ទុះ​នេះនៅឡើយ។ ប៉ុន្ដែ​ស្របពេលនោះ ​​​យន្តហោះ​សត្រូវបានហោះសំដៅទៅលើ​អ៊ី​​ស្រា​អែ​ល​ ចាប់តាំងពី​ព្រឹកព្រលឹម។ បើតាម​​ព័ត៌មាន​ដំបូង​ ទីតាំងផ្ទុះនោះ ​ពិតជា​កន្លែងរបស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ សង័្សយមាន​ស្តុក​គ្រាប់​រំសេវ​។ ជាមួយគ្នានេះដែរ កងទ័ព​លី​បង់ក៏ត្រូវ​បញ្ជូន​​ទៅ​កាន់​ទីនោះ និងជំរុញឲ្យ​ស៊ើ​ប​អង្កេត៕