ភ្នំពេញ​៖ កញ្ញា បេន​នី យ៉ាំ​ង ដែលជា​តារា​សម្តែង​ល្បី​ឈរ​ជួរមុខ​កំពូល​តារា​សិច​ស៊ី​នៅ​កម្ពុជា បើទោះបីជា​បាត់​មុខ​ពី​ការងារ​សិល្បៈ​ក៏ពិតមែន ប៉ុន្តែ​នៅតែ​បន្ត​ឱ្យមាន​ព័ត៌មាន​ពេញ​បណ្តាញ​សង្គម​ដោយ​នាង​បញ្ចេញ​ភាព​សិច​ស៊ី​ពេញទំហឹងតែម្តង​។​

កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ តារា​សម្តែង បេន​នី យ៉ាំ​ង បាន​ដុត​កម្តៅ​ដល់​ចិត្ត​ប្រុសៗ ពេញ​បណ្តាញ​សង្គម និងសារព័ត៌មាន​ជាច្រើន ដោយ​នាង​បង្ហោះ​រូបថត​ស៊ិច​ស៊ីពេល​ស្លៀក ប៊ី​គី​នី​ដែល​ស្ទើរ​កប់​ដល់​ក្រលៀន ទៅ​ហែល​ទឹក​លេង ស្ថិតនៅក្នុង​សណ្ឋាគារ​មួយ​ជាប់មាត់ សមុទ្រ មួយកន្លែង​។ រូបថត​ស៊ិច​ស៊ី​ជាច្រើន​សន្លឹក របស់​នាង​បាន​បង្ហោះ​ដោយ​ទទួល​ការ សរសើរ និង គាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​ដែល​ក្នុងនោះ​ជាពិសេស​ប្រុសៗ​ធ្វើការ ចែកចាយ​បន្ត​រហូត សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ពី​នាង​ដែល​ស្លៀក​ប៊ី​គី​នី​បង្អួតរាង​ស៊ិច​ស៊ី ស្ទើរ​កប់​ក្រលៀន​នោះ​។​

​បើទោះជា នាង​បាន​ថត​បង្អួតរាង​និង​បង្អួត​សម្រស់​របស់​នាង​ដែលមាន​សម្បុរ​សខ្ចី ដូច​បណ្តូលចេក​យ៉ាង​ក៏ដោយ ក៏​នាង​នៅតែ​បន្ត​លាក់​បាំងបិទ​ច្រមុះ​ដដែល​ដោយ​នាង​មិន បានបង្ហាញ​នូវ​ទម្រង់​ច្រមុះ​ដែល​បាន​វះកាត់​នោះឡើយ​។​

​ទន្ទឹមនឹង​ការ​បង្អួត​ដងខ្លួន​ស៊ិច​ស៊ី​របស់​នាង​បង្កឱ្យមាន​ការចាប់អារម្មណ៍​នោះ​មហាជន​ជាច្រើន ក៏​ចង់​មើលឃើញថា ទម្រង់​ច្រមុះ​ថា​តើ​មកដល់ពេលនេះ​ជាសះស្បើយ​ប្រែក្លាយ​ស្អាត​ជាង​មុន ក្នុង​កម្រិត​បែបណា​ ៕