ខេត្តស្វាយរៀង៖ នៅថ្ងៃនេះ មានករណីក្មេងទំនើង២ក្រុមដេញកាប់ចាក់គ្នាយ៉ាងសាហាវដូចក្នុងរឿងភាពយន្តហុងកុង នៅតំបន់កម្សាន្តទំនប់ព្រែកជីក ស្ថិតនៅក្នុងភូមិថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សូមបញ្ជាក់ថា នៅចំណុចកម្សាន្តទំនប់ព្រែកជីកខាងលើ គឺមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងស្តៅនៅប្រចាំការជាប់ជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកលេង។ព្រោះតំបន់នោះក្លាយជាតំបន់ទេសចរណ៍មួយទៅហើយ តែយ៉ាងណា នៅតែមានក្មេងទំនើងវាយកាប់ចាក់គ្នាបាន។

ជុំវិញនឹងករណីនេះ មន្ត្រីអធិការដ្ឋាននគរបាលស្រុករមាសហែក បានទទួលថា ករណីនេះពិតជាកើតមានពិតមែន តែពុំបណ្តាលឱ្យមានមនុស្សរងរបួសទេ ព្រោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដែលប្រចាំការនៅទីនោះបានចេញទៅបង្ក្រាបទាន់ពេល ហើយក្នុងពេលនេះ យុវជនទំនើងទាំងនោះ បានរត់បំបែកហ្វូងគ្នាអស់៕