ខេត្តបាត់ដំបង៖ បុរសល្មោភកាមម្នាក់រំលោភប្អូនថ្លៃស្រីវ័យ១៤ឆ្នាំ បានបានសម្រេច១០ដង ទើបប្រពន្ធដឹង ក៏ប្ដឹងឱ្យសមត្ថកិច្ចឃាត់ខ្លួន នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

ជនសង្ស័យឈ្មោះ វ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។ចំណែកក្មេងស្រីរងគ្រោះជាប្អូនថ្លៃឈ្មោះ ច.ស.ទ អាយុ១៤ឆ្នាំ (កើតឆ្នាំ២០០៦) រស់នៅផ្ទះជាមួយគ្នា។

បងស្រីនារីរងគ្រោះ និងជាប្ដីរបស់ជនសង្ស័យ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨៖០០នាទី នាងបានឃើញជនសង្ស័យជាប្ដីកំពុងធ្វើសកម្មភាពរំលោភសេពសន្ថវៈ កុមារីជាប្អូនស្រីរបស់នាងជាក់ស្ដែងនឹងភ្នែក។ក្រោយមក នាងបានរាយការណ៍ទៅសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ឱ្យចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមច្បាប់តែម្តង។

ចំណែកជនរងគ្រោះឈ្មោះ ច.ស.ទ អាយុ១៤ឆ្នាំ បានឱ្យដឹងថា កន្លងមកជនសង្ស័យ ធ្លាប់ចាប់រំលោភសេពសន្ថវៈនាង បានសម្រេចប្រហែលចំនួន១០ដងមកហើយ ដោយសារខ្លាចជនសង្ស័យធ្វើបាប ទើបនាងមិនហ៊ានប្រាប់បងស្រីរបស់ខ្លួនទេ ។ លុះចុងក្រោយនេះ បងស្រីនាងមកទាន់ ក៏ឃើញជាក់ស្ដែងតែម្ដងទៅ។ជនសង្ស័យ ត្រូវបានសម្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយ៕