ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស​​ ដែល​​ជា​ក្រុមហ៊ុនផលិតទឹក​បរិសុទ្ធកម្ពុជា បាន​បញ្ចេញ​វីដេអូខ្លីមួយ​​បង្ហាញ​អំពីតួ​អង្គដ៏សំខាន់ ដែលបណ្ដាល​ឲ្យ​ទឹកបរិសុទ្ធ​កម្ពុជា​ មាន​លទ្ធភាពធ្វើ​ជា​យុទ្ធនាការ ទឹកចិត្តកម្ពុជា ដើម្បី​​ចែក​ទឹក​បរិសុទ្ធ​​ដល់​​មន្ត្រី​នគរបាល​ទូទាំង​ប្រទេស។​

តួ​អង្គដ៏សំខាន់នោះ​ គឺ​ពលរដ្ឋ​​កម្ពុជា​តែ​ម្ដង​​ ដែល​​​ជា​​អតិថិជនដ៏ស្មោះស្ម័គ្រ​​ បាន​ជួយ​គាំទ្រ​​ទឹក​បរិសុទ្ធ​កម្ពុជា​ ចាប់​ពី​​ពេល​បង្កើតផលិតផល​នេះ​​ក្នុងឆ្នាំ​២០១៧​​ រហូត​មក​ដល់​បច្ចុប្បន្ន។

វីដេអូដែលមានរយៈពេល​១​នាទី​នេះ​ ក៏អំពាវ​នាវ​​ដល់​​ពលរដ្ឋកម្ពុជា​​សូម​​បន្ត​ «បង្ហាញទឹកចិត្តកម្ពុជា ចូលរួមជាមួយយើងនៅថ្ងៃនេះ» ដើម្បី​កសាង​សង្គមកម្ពុជា ជាសហគមន៍ដ៏កក់ក្តៅ ចេះជួយគ្នាទៅវិញទៅ​មក និង​ពោរពេញដោយក្តីស្រលាញ់ និង​ការចេះចែករំលែក។ ដើម្បីជ្រាបកាន់តែច្បាស់អំពីវីដេអូនេះ សូមទស្សនាវីដេអូតាមរយៈតំណភ្ជាប់​ខាងក្រោម៖

វីដេអូ យុទ្ធនាការទឹកចិត្តកម្ពុជា

អ្នកទាំងអស់គ្នាសុទ្ធតែជាចំណែកមួយដ៍សំខាន់ដែលធ្វើឲ្យទឹកបរិសុទ្ធកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន។ អរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រទឹកបរិសុទ្ធកម្ពុជារហូតមក!

Posted by Cambodia Water on Monday, September 21, 2020