ភ្នំពេញ៖ នៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន បានបន្តនាំយកម៉ូតូ ZoomerX ០១គ្រឿងទៀត ទៅប្រគល់ជូនដល់គេហដ្ឋានអ្នកឈ្នះរង្វាន់នៅខេត្តកណ្តាល។

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ក្រោមក្រវិលកំប៉ុងរេដអាន នៅថ្ងៃនេះមានឈ្មោះ គា សុខឡេង ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ប្អូនសុខឡេង បានរៀបរាប់ដំណើររឿងត្រូវរង្វាន់ថា រូបគាត់និងអ្នកភូមិគាត់ចូលចិត្តហូបភេសជ្ជៈប៉ូវកម្លាំងរេដអាន ជាប្រចាំដើម្បីប៉ូវកម្លាំងរាល់ពេលធ្វើការងារហត់បែកញើស ឬ ស្រេកទឹកជាដើម។

នៅថ្ងៃឈ្នះរង្វាន់នេះ គឺជាថ្ងៃដែលប្អូនបាននាំក្រុមគ្រួសារទៅបោះបាយបិណ្ឌនៅឯវត្ត ហើយពេលត្រឡប់មកពីវត្តវិញប្អូនបានចូលទិញរេដអានចំនួន០១កំប៉ុងមកហូប ពេលនោះត្រូវរង្វាន់បាន០១កំប៉ុងក៏យកទៅដូររង្វាន់ស្រាប់តែគាស់គម្របកំប៉ុងភ្លាមឃើញរូបម៉ូតូតែម្តង ពេលនោះប្អូនរំភើបត្រេកអរយ៉ាងខ្លាំង ហើយស្រែកហ៊ោប្រាប់ប្រពន្ធ និងនាំគ្នាទៅប្រាប់អ្នកលក់ធ្វើឱ្យផ្អើលអ្នកភូមិរោមមើលពេញតែម្តង។

ចំណែកអ្នកលក់រេដអានដែលប្អូនសុខឡេងបានទិញយកទៅហូបនិងបានឈ្នះរង្វាន់ម៉ូតូ ZoomerX ពេលនេះ ក៏ទទួលបានកាដូរលើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងរេដអាន៥០កេសពីក្រុមហ៊ុនផងដែរគឺប្អូនស្រី ហុង សារិន អាយុ៣២ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅភូមិជាមួយគ្នា ក្នុងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំរេដអាន លោក ម៉ី ដារ៉ា បានបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តនាំយករង្វាន់ម៉ូតូ ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់គ្រប់ទីកន្លែងដដែល ហើយចំពោះអ្នករង្វាន់ជាលុយ១ពាន់ដុល្លារៗវិញ គឺអាចប្តូរនៅតាមដេប៉ូលក់រេដអានដែលនៅជិតផ្ទះបានតែម្តង។ លោកថារង្វាន់ជាច្រើនទៀតកំពុងរង់ចាំអ្នកមានសំណាង ព្រោះនេះក៏មិនមែនជារង្វាន់ទី១ដែរដែលលោកបានយកមកប្រគល់ឱ្យនៅម្តុំនេះ គឺលោកនិងក្រុមការងារបានយកមកប្រគល់ជូនអ្នកឈ្នះជាច្រើនរង្វាន់រួចមកហើយ។ ភេសជ្ជៈប៉ូវកម្លាំងរេដអានមានរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់កំពុងស្ថិតនៅក្រោមក្រវិលកំប៉ុងស្រាប់ ៕