នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ បានបន្តនាំយក ម៉ូតូ ZoomerX ០២គ្រឿងទៀត ប្រគល់ជូនអ្នកឈ្នះរង្វាន់ នៅរាជធានីភ្នំពេញ។

អ្នកមានសំណាងទាំងពីរនាក់ដែលបានឈ្នះរង្វាន់ម៉ូតូ ZoomerX ក្រោមក្រវិលកំប៉ុងឆេមពានអាយស៍ នៅថ្ងៃនេះគឺ៖
អ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ទី១៖ មានឈ្មោះ បងស្រី អួន ឆៃលីម អាយុ៤២ឆ្នាំ មានមុខរបរជាកម្មការនីរោងចក្រឃ្យូអឹមអាយ(QMI)ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គាត់ត្រូវរង្វាន់ពេលគាត់ទិញ ភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ទៅហូបនៅក្នុងរោងចក្រ គ្រាន់តែគាស់ឃើញរូបម៉ូតូភ្លាម គាត់មានអារម្មណ៍រំភើបពេកភ្លេចខ្លួនក៏ស្រែកផ្អើលកម្មករពេញរោងចក្រតែម្តង។
អ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ទី២៖ មានឈ្មោះ បងប្រុស អៀង ចាន់ណាក់ អាយុ៣៨ឆ្នាំ មានមុខរបរជាអ្នករត់រឺម៉កផាសអាប់ នៅតំបន់រោងចក្រដំបូលខៀវ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គាត់ត្រូវរង្វាន់នៅពេលត្រឡប់មកពីរត់ផាសអាប់វិញ ហើយបានប្រើប្អូនឱ្យទៅទិញឆេមពានអាយស៍មួយកំប៉ុងមកហូប ពេលគាស់មកឃើញត្រូវរង្វាន់តែម្តង ក៏នាំគ្នាឈូឆទៅប្រាប់អ្នកលក់ឱ្យជួយទាក់ទងក្រុមហ៊ុនដើម្បីបើករង្វាន់។ បងចាន់ណាក់ សម្តែងក្តីរំភើបជាខ្លាំងដោយបញ្ជាក់ថា គាត់ធ្លាប់តែឃើញគេត្រូវរង្វាន់ម៉ូតូពីឆេមពានពេលនេះគាត់ត្រូវរង្វាន់ខ្លួនឯងតែម្តងអរខ្លាំងមែនទែន ហើយក្រុមហ៊ុនបានដឹកម៉ូតូមកឱ្យលឿនទៀតផង។

ចំណែកអ្នកលក់ឆេមពានអាយស៍ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ទាំងពីរនាក់ខាងលើ ដែលទទួលបានកាដូរ លើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ម្នាក់ៗចំនួន៥០កេសផងដែរនោះគឺ បងប្រុស ចក់ កក្កដា ជាអ្នកលក់ភេសជ្ជៈនៅក្រោយរោងចក្រQMIជម្ពូវ័ន្ត និង បងប្រុស សៀក សាម ជាអ្នកលក់ភេសជ្ជៈនៅជិតរោងចក្រដំបូលខៀវ ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ លោក វ៉ាន់ រតនា បានបញ្ជាក់ថា ក្រុមហ៊ុនព្យាយាមធ្វើយ៉ាងណាដឹករង្វាន់ម៉ូតូទៅប្រគល់ជូនអ្នកឈ្នះឱ្យបានលឿនបំផុត ព្រោះថាការទន្ទឹងចាំរង្វាន់មកដល់ផ្ទះទោះបីពេលត្រឹម០១សប្តាហ៍ក្តី ក៏អាចពេលខ្លះបងប្អូននៅតែគិតថាយូរដែរ។

លោកបន្ថែមថាសូមឱ្យអ្នកឈ្នះរង្វាន់ពីឆេមពានទាំងឡាយប្រញ៉ាប់ទាក់ទងទៅក្រុមហ៊ុនឱ្យបានលឿនបំផុត ដើម្បីបើករង្វាន់បានលឿនដែរ។ លោកក៏ជឿជាក់ដែរថា នឹងមានអ្នកឈ្នះរង្វាន់ធំៗជាបន្តបន្ទាប់ទៀតឆាប់ៗនៅតំបន់នេះ ព្រោះរង្វាន់មានច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ហើយមិនមានអ្នកណាអាចសម្គាល់ពីខាងក្រៅកំប៉ុងបានឡើយ គឺមានតែអ្នកញ៉ាំដែលមានសំណាងទេដែលគាស់មកឃើញតែម្តង។ ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិននិងឆេមពានអាយស៍មានរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់លុយ១ពាន់ដុល្លារៗ និង រង្វាន់ម៉ូតូ ZoomerX ៕