រាជធានីភ្នំពេញ ៖ មហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ដោយបានឃើញពិធីករប្រុសល្បីឈ្មោះ លោក ជា វិបុល បានសម្រេចចិត្តបួសជាព្រះសង្ឃ នៅវត្តនិគ្រោធវ័ន (ហៅគល់ទទឹង) ។

អ្នកនាង គង់ សុជាតិ ជាភរិយាលោក ជា វិបុល បានបង្ហោះនូវរូបភាពជាច្រើន កាលពីថ្ងៃទី២១ ខែកញ្ញា នូវរូបភាពស្វាមីរបស់នាងបានកោរសក់បួសជាព្រះសង្ឃ ដោយភ្ជាប់ជាមួយសំណេរថា «សូមឲ្យសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យឲ្យបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា»។

នៅជុំវិញការស្នាងផ្នួសបួសជាសង្ឃនេះផងដែរ បានបង្កការភ្ញាក់ផ្អើលទៅដល់មហាជន អ្នកគាំទ្រជាខ្លាំងថា តើមានមូលហេតុអ្វី? បានជាលោកជា វិបុល សម្រេចចិត្តទៅបួសជាសង្ឃបែបនេះ៕