ភ្នំពេញ៖ កាលពីពេលថ្មីៗនេះតារាសម្តែងលោក អ៉ឹម ជីវ៉ា បានបង្ហោះវិដេអូខ្លីមួយផ្តាំផ្ញើរជូនដល់អភិបាលខេត្តកែប ក៏ដូចជាប្រធានមន្ទីរទេសចរណ៍ខេត្ត អោយត្រួតពិនិត្រមើលបងប្អូនអាជីវករនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ក្រោយពេលដែលលោកបានជួបផ្ទាល់ដោយជួលតូបអង្គុយធម្មតាក្នុងតំលៃដល់ទៅ ៣៥ដុល្លារ​ ហើយបើមិនចង់អស់ថ្លៃជួលតូបទេនោះគឺត្រូវទិញម្ហូបចាប់ពី ៥មុខឡើងទៅ ដោយក្នុងមួយមុខៗតំលៃមិនក្រោម ១៥ដុល្លារ ឡើយ។

ក្រោយពេលដែលលោក អ៉ឹម ជីវ៉ា បានចេញវីដេអូបែបនេះហើយ ស្រាប់តែមុននេះបន្តិចមានគណនីហ្វេសប៊ុកឈ្មោះ Ouk Rithysak​ បានបង្ហោះសារឆ្លើយតបទៅលោក អ៉ឹម ជីវ៉ា ដោយបានរៀបរាប់ថា៖​ «ម្ចាស់ហាងបានចេញបកស្រាយហេីយ សូមបងប្អូនជួយវិនិច្ឆ័យទាំងអស់គ្នា ហេតុអីចាំប្លុកហ្វេសប៊ុកម្ចាស់ហាងធ្វេីអី មិនព្រមអោយគាត់តទល់ក្នុងផេករបស់ខ្លួនទៅ?។ បេីចង់តវ៉ា រឺវែកញែករកខុសត្រូវ សូមខលមកលេខគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ សូមជួយ Comment ផង តេីខាងណាខុសខាងណាត្រូវ?» ។

គួរបញ្ជាក់ថា មានមហាជនជាច្រើនបានចេញមុខប្រតិកម្មទៅលើវីដេអូរបស់លោក អ៉ឹម ជីវ៉ា ដោយបានរិះគន់យ៉ាងចាស់ដៃទៅលើអាជីវករខេត្តកែប ជាពិសេសទៅលើថ្នាក់ដឹកនាំទៅខេត្តកែបតែម្ដង។ ទោះជាយ៉ាងណាក៏ដោយយើងមិនទាន់ដឹងថារឿងនេះនឹងទៅជាយ៉ាងណានោះទេ បើមានអ្វីថ្មីប្រែប្រួលទៀត អង្គភាពយើងរង់ចាំទទួលស្វាគមន៌ការផ្ដល់ចម្លើយពីគ្រប់ភាគីទាំងសងខាង ៕