ក្រសួងហិរញ្ញវត្ថុប្រទេសឥណ្ឌូណេស៊ី និងក្រសួងរតនាគារ សហរដ្ឋអាមេរិក បាននិយាយថាប្រទេសឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងហិរញ្ញប្បទាន ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគក្នុងវិស័យឯកជន។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោក Steven Mnuchin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ឥណ្ឌូណេស៊ីលោកស្រី Sri Mulyani Indrawati ។

លោកស្រី Rahayu Puspasari អ្នកនាំពាក្យ ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថាកិច្ចព្រមព្រៀងនេះនឹងជំរុញការអភិវឌ្ឍទីផ្សារមូលធននិងឧបករណ៍ហិរញ្ញវត្ថុដើម្បី ជួយសម្រួលនិងកាត់បន្ថយឧបសគ្គចំពោះការវិនិយោគវិស័យឯកជនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

លោកស្រី Puspasari បានបន្ថែមថាកិច្ចព្រមព្រៀងនេះ នឹងជួយកែលម្អ សមត្ថភាព កែឆ្នៃទ្រព្យសម្បត្តិ ការវាយតំលៃផលប៉ះពាល់ សម្រាប់ហិរញ្ញប្បទានដែលបានផ្តល់ឱ្យនិងបង្កើនឥណទាន។

ការចូលរួមគាំទ្រយុទ្ធសាស្រ្តឥណ្ឌូ – ប៉ាស៊ីហ្វិក របស់រដ្ឋាភិបាលអាមេរិកតាមរយៈការបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តនៅក្រោមការលើកកម្ពស់ការអភិវឌ្ឍនិងការរីកចម្រើនតាមរយៈថាមពល និងបណ្តាញជំនួយនិងការសម្របសម្រួលហេត្ថារចនាសម្ព័ន្ធ។