ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់អូស្រ្តាលី កំពុងផ្តល់ជូននូវ ជើងហោះហើរសម្រាប់អ្នកធ្វើដំណើរដែលចង់ជិះទៅលើមេឃខណៈដែលយន្តហោះជាច្រើនគ្រឿងនៅចតលើដី។

ការហោះហើរពីទីក្រុងស៊ីដនីនៅថ្ងៃទី ១០ ខែតុលា នឹងធ្វើដំណើរទៅកាន់កន្លែងទេសចរណ៍ល្បី ៗ មួយចំនួនរបស់ប្រទេស។ វានឹងហោះហើរលើ តំបន់ Uluru ដែលជាតំបន់ខ្សាច់ដ៏ល្បីល្បាញ មុនពេលហោះហើរលើថ្មប៉ប្រះទឹក Great Barrier Reef ហើយត្រលប់មកក្រុងស៊ីដនីវិញ។ រហូតមកដល់ពេលនេះក្រុមហ៊ុនអាកាសចរណ៍បានប្រកាសជើងហោះហើរត្រឹមតែមួយ គ្រឿងប៉ុណ្ណោះប៉ុន្តែព័ត៌មានរ៉យទ័របានរាយការណ៍ថាសំបុត្រសម្រាប់កៅអីទាំងអស់ ១៣៤ ត្រូវបានលក់អស់ក្នុងរយៈពេល ១០ នាទី។

ក្រុមមន្រ្តី ក្រុមហ៊ុនអាកាសចរណ៏ Qantas បាននិយាយថាពួកគេនឹងផ្តល់ជើងហោះហើរបន្ថែមទៀតប្រសិនបើមានតម្រូវការ។ ដោយសារតែរោគរាតត្បាត បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក បញ្ឈប់ឬកាត់បន្ថយជើងហោះហើរ។

ក្រុមហ៊ុនមួយចំនួនកំពុងផ្តល់ជូននូវដំណើរកម្សាន្ត ជាមធ្យោបាយមួយដើម្បីរក្សាពាណិជ្ជកម្មក៏ដូចជារក្សាយន្តហោះរបស់ពួកគេឱ្យមានបរិយាកាសល្អ។ ក្រុមហ៊ុនដឹកជញ្ជូននៅប្រទេសជប៉ុនក៏បានចូលរួមផងដែរដោយក្រុមហ៊ុន អាកាសចរណ៏ All Nippon Airways បានធ្វើជើងហោះហើរតាមកោះហាវ៉ៃ ទៅនិងមកពី អាកាសយានដ្ឋានណារីតា ជិតក្រុងតូក្យូ កាលពីខែមុន។ ក្រុមហ៊ុនគ្រោងនឹងធ្វើឡើង ម្តងទៀតនៅថ្ងៃអាទិត្យសប្តាហ៏ក្រោយដោយប្រើយន្ដហោះ Airbus A380 ។