វេទិកាចែកចាយបណ្តាញសង្គមតាមវីដេអូ App TikTok បាននិយាយ ថា មានអារម្មណ៍ខកចិត្តចំពោះការសម្រេចចិត្តដែលប្រកាសដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានរារាំងការទាញយកនិងធ្វើបច្ចុប្បន្នភាពកម្មវិធីពេញនិយម របស់ក្រុមហ៊ុនដែលចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។

អ្នកតំណាងក្រុមហ៊ុន Tik Tok បាននិយាយក្នុងសេចក្តីថ្លែងការថាយើងមិនយល់ស្របនឹងសេចក្តីសំរេចរបស់ក្រសួងពាណិជ្ជកម្ម នោះទេ ហើយយើងមានការខកចិត្តដែលក្រសួងបានរារាំងការទាញយកកម្មវិធីថ្មីចាប់ពីថ្ងៃអាទិត្យនេះនិងហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១២ ខែវិច្ឆិកានេះតទៅ។

ក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles បាននិយាយថាសហគមន៍របស់យើងដែលមានអ្នកប្រើប្រាស់ជនជាតិអាមេរិក ១០០ លាន នាក់ស្រឡាញ់ កម្មវិធី TikTok ព្រោះវាជាផ្ទះសម្រាប់ការកម្សាន្ត ការបញ្ចេញមតិផ្ទាល់ខ្លួន និងការតភ្ជាប់ហើយយើងប្តេជ្ញាការពារភាពឯកជន និងសុវត្ថិភាពរបស់ពួកគេនៅពេយើងបន្តធ្វើការ នាំមកនូវសេចក្តីរីករាយដល់ក្រុមគ្រួសារ និងអាជីព ដែលមានអត្ថន័យ ដល់អ្នកដែលបង្កើតនៅលើវេទិកាវិដេអូ App Tik Tok របស់យើង។

ក្រសួងពាណិជ្ជកម្មបាននិយាយថា នៅអាទិត្យរាល់ការចែកចាយឬរក្សាទុក App TikTok នៅក្នុងកម្មវិធីដូចជា Apple Store និង Google Play នឹងត្រូវហាមឃាត់ ហើយការ ហាមឃាត់បន្ថែមទៀតប្រឆាំងនឹងកម្មវិធីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១២ ខែវិច្ឆិកា។ យោងតាមសេចក្តីសំរេច អ្នកប្រើប្រាស់ App TikTok ដែលបានទាញយកកម្មវិធីរួចហើយ អាចបន្តប្រើវាបានប៉ុន្តែពួកគេនឹងមិនអាចទាញយកកម្មវិធីថ្មីចាប់ពីថ្ងៃអាទិត្យបានទេ។

ក្រុមហ៊ុន Oracle ដែល សាជីវកម្មបច្ចេកវិទ្យាកុំព្យូទ័រពហុជាតិអាមេរិក មានទីស្នាក់ការ នៅរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ថាក្រុមបានឈានដល់កិច្ច ព្រមព្រៀងមួយជាមួយក្រុមហ៊ុនមេរបស់ចិន គឺក្រុមហ៊ុន ByteDance គឺជាដៃគូដែលទុកចិត្តបំផុតរបស់សហរដ្ឋអាមេរិក។រហូតមកដល់ពេលនេះមិនមានព័ត៌មាន លម្អិតអំពី សំណើនេះត្រូវបានលាតត្រដាងទេ។