ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០១និង៣០នាទីថ្ងៃត្រង់ ទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើង នៅទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីនស័ តិចថាយ៍ (ជ្រលក់ក្រណាត់) ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។

ភ្លាមៗរថយន្តពន្លត់អគ្គីភ័យ៤គ្រឿង (របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង,កងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង,កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន១គ្រឿង) ចេញអន្តរាគមន៍ពន្លត់។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សកម្មភាពពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុកំពុងដំណើរការយ៉ាងយកចិត្តទុកដាក់ ៕