បាត់ដំបង៖ កាលពីថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រែជីពៅ ឃុំមានជ័យស្រុកសំឡូត ខេត្តបាត់ដំបង​ មានការភ្ញាក់ផ្អើលដោយមានយុវជនម្នាក់បានលង់ទឹកស្លាប់នៅក្នុងរមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយ។

ជនរងគ្រោះឈ្មោះ​ យឿត ម៉េងហួរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅនៅភូមិឃុំជ្រៃ​ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកអធិការស្រុកបានដកស្រង់សម្តីរបស់ក្រុមគ្រួសារមកបញ្ជាក់ថា កូនគាត់បានចុះហែលលេងនៅកន្លែងទឹកជ្រៅដោយគ្មានអាវសម្រាប់ពាក់ការពារនោះទេហើយទឹកកួចខ្លាំងផង ទើបទើបបណ្ដាលឱ្យលង់ស្លាប់។

នៅកន្លែងដែលមានទឹកជ្រៅនៅរមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយត្រូវ បានម្ចាស់ដាក់ស្លាកសញ្ញា ដើដើម្បីហាមឃាត់ដែរ។ ប៉ុន្តែមានអ្នកខ្លះអាងថាខ្លួនចេះហែលទឹកមិនព្រមពាក់អាវការពារទេហើយមិនគោរពតាមការណែនាំដែរដោយមានមនុស្សច្រើនទើបម្ចាស់មិនអាចមើលអស់។ សាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅលំនៅស្ថានវិញ​ ៕