ខេត្តព្រៃវែង៖ ជនសង្ស័យម្នាក់បានឡើងលើដំបូលបម្រុង នឹងធ្វើសកម្មភាពគាស់ផ្ទះរបស់ពលរដ្ឋឈ្មោះ សេង តាំងគោ ស្របពេលដែលកម្លាំងសមត្ថកិច្ចអធិការស្រុកស្វាយអន្ទរដែលកំពុងល្បាតដែលដឹកនាំដោយលោក អ៊ុង ផាន ខណ:ពេលនោះក៏បានទៅដល់ភ្លាមហើយក៏បានធ្វើការឡោមព័ទ្ធចាប់បានជនសង្ស័យ ដែលបម្រុង នឹងលោតពីដំបូលផ្ទះដើម្បីរត់គេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២១នឹង៥នាទី ស្ថិតនៅខាងលិចរង្វង់មូលស្វាយអន្ទរ ជនសង្ស័យមានឈ្មោះ ចិន ម៉ៃ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិគោកស្រឡៅ ឃុំចុងជៀច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលកំពុងធ្វើសកម្មភាពឡើងលើដំបូលផ្ទះឈ្មោះ សេង តាំងគោ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិស្វាយអន្ទរ១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីធ្វើការសាកសួរនឹងចាត់ការតាមនិតិវិធី ៕