ក្រុងព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់អោយដឹងថា មានករណីប្រទះឃើញសពក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ ដោយមានស្នាមរបួសចំណុចកំភួនជើង ផ្នែកខាងក្រោយ ក្នុងគំនរសំរាមស្អុយរលួយ នៅក្នុងក្រុមហ៊ុនសំរាមKSWM ។

បើតាមការបញ្ជាក់ពីសាច់ញាតិបានអោយដឹងថា ក្មេងនោះបានបាត់ខ្លួន៣ថ្ងៃ មកហើយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ។ សពប្រទះឃើញ ក្នុងគំនរសំរាម របស់ក្រុមហ៊ុនKSWM ស្ថិតក្នុងភូម២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

សន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ អាចកំពុងរើសសំបកកំប៉ុង ស្របពេលគ្រឿងចក្រ (សាស័រ) កំពុងធ្វើការចូកសំរាម ហើយទំនងជាត្រូវបានអ្នកបើកសាស័រមើលមិនទាន់ ចូកសំរាមចាក់លុបបណ្ដាលឲ្យបាត់បង់ជីវិតក្នុងគំនរសំរាមតែម្ដង ៕