ខេត្តព្រៃវែង៖ នារីវ័យក្មេងសាច់សខ្ចីម្នាក់ និងបុរស២នាក់ទៀត ជាបក្ខពួកត្រូវកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៏ ចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង០៣ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងផ្ទះសំណាក់យីហោ មង្គលថ្មីបន្ទប់លេខB05 ស្ថិតក្នុងភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

ជនសង្ស័យទី១.ឈ្មោះ ផល្លី វច្ឆ័យ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ទី ២.ឈ្មោះជា ស្រីលី ភេទស្រី អាយុ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ ខេត្តព្រៃវែង ។
ទី៣.ឈ្មោះ ជឹម ហេង ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិ០៥ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតម្ស៉ៅក្រាមពណ៌ស ចំនួន១០កញ្ចប់តូច ទម្ងន់២.៦១ក្រាម (ថ្លឹងទាំងសំបកថង់), ឧបករណ៏សេពគ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន០៤គ្រឿង, ដែកកេះ ចំនួន០៣, កុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង, ម៉ូតូចំនួន០២គ្រឿង។
ជនសង្ស័យទាំងអស់ រួមនិងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី៕