ថៃ ៖ នៅក្នុងសង្គមសិល្បៈថៃ អ្នកណាក៏ស្គាល់ស្រីស្អាតម្នាក់នេះដែរ ។ នាងជាម្ចាស់តំណែងបវរកញ្ញា Miss Tiffany’s Universe ឆ្នាំ២០១៧ ដែលបានអន្ទងបេះដូងប្រុសៗមិនតិចនាក់ទេ ឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង តែយ៉ាងណា ប្រុសៗអាចតាមចែចង់ស្រលាញ់នាងបាន តែកុំយកធ្វើជាប្រពន្ធឲ្យសោះ ប្រយ័ត្នទឹកភ្នែក។

ស្រីស្អាតសាច់សខ្ចី ដែលលោកអ្នកបានឃើញនេះ មានឈ្មោះ Yoshi Rinrada ។ នាងជាតារាស្រីកែភេទ តែបើនិយាយពីសម្រស់វិញ ស្រស់ស្អាតមិនធម្មតាឡើយ តារាស្រីថៃមួយចំនួនសុំខ្មាស ។ នាងYoshi Rinrada ហើយបានប្រឡូកក្នុងសង្គមសិល្បៈថៃ អស់មកច្រើនឆ្នាំមកហើយ រហូតបានសន្សំលុយទិញផ្ទះថ្មីជូនឪពុកម្តាយនាងរស់នៅយ៉ាងមានសេចក្តីសុខ ៕