ថៃ ៖ ក្នុងសម័យការឆ្លងរីករាលដាលជំងឺ COVID-19 តារាសម្ដែង និងបង្ហាញម៉ូដស្រីដ៏ល្បីរបស់ថៃ គឺ នាង Pancake Khemanit ត្រូវបង្ខំចិត្តសម្រាកនៅផ្ទះ តែយ៉ាងណា នាងមានដីចម្ការផ្ទាល់ខ្លួន ធំទូលាយ សម្រាប់ដាំដុះដំណាំផ្សេងៗច្រើនប្រភេទ មិនអផ្សុកឡើយ។

នាង Pancake និងក្រុមគ្រួសារបាននាំគ្នា ដាំដុះដំណាំច្រើនប្រភេទ និងដើមឈើរកម្រ រួមទាំងសួនផ្ការ ក្នុងដីដែលមានស្រាប់ ក្នុងបរិយាកាសធម្មជាតិពិតៗ មិនឲ្យអផ្សុកឡើយ ខណគ្រារីករាលដាលជំងឺ COVID-19។

តារាស្រីថៃល្បីឈ្មោះ នាង Pancake Khemanit បានបញ្ជាក់ថា នៅថ្ងៃអនាគត នាងមានគម្រោងយកទៅតាំងនេះ ធ្វើជាហាងអាហារ និងហាងការហ្វេ ដែលមានការរៀបចំជាលក្ខណៈធម្មជាតិ ជាកន្លែងកម្សាន្ត និងជាកន្លែងជួបជុំមិត្តភក្តិផងដែរ ៕