ថ្វីបើពិធីករពូកែខាងវោហារស័ព្ទ លោក ប៉ែន ចំរ៉ុង ធ្លាប់បរាជ័យក្នុងរឿងស្នេហាក្ដី តែរហូតមកដល់ពេលលោកទទួលបានគូសំណព្វចិត្ត ជាឧត្ដមភរិយា រហូតបង្កើតបានកូនស្រីមួយគួរជាទីស្រឡាញ់បំផុត រហូតធ្វើឲ្យលោកសប្បាយចិត្ត ជាងទទួលបានដុំពេជ្រទៅទៀត។

ពិធីករ និងជាតារាសម្ដែងដ៏ល្បីល្បាញមួយរូប លោក ប៉ែន ចំរ៉ុង និងភរិយា ទើបតែទទួលបានកូនស្រីម្នាក់ គួរ ជាទីស្រលាញ់បំផុត។ កូនស្រីដែលទើបនឹងកើតនេះ ក្លាយជាចំណងដៃអាពាហ៍ពិពាហ៍របស់ពួកគេឲ្យកាន់តែស្អិតល្មួតថែមទៀត។

ជាមួយនឹងចំណងដៃកូនស្រីគួរជាទីស្រឡាញ់នោះ អ្នកនាង ហ៊ុន ម៉ាណេ ភរិយារបស់លោក ប៉ែន ចំរ៉ុង បានបង្ហោះវីដេអូថា «មើលមុខ ហើយថើបមិនចេះធុញ ជាកម្លាំងចិត្ត និងថ្នាំព្យាបាលជំងឺរាប់ពាន់មុខ»។ នេះជាធម្មតាទេ ទឹកចិត្តឪពុកម្ដាយគ្រប់រូប រមែងតែងតែគិតមកលើកូន និងស្រឡាញ់កូនរបស់ខ្លួន លើសពីជីវិតរបស់ខ្លួនទៅទៀត៕