ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃដែលគង់នៅវត្តបឹងត្រស់ ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានចំនួន៤៨អង្គ សង្ស័យថា កើតជំងឺផ្តាសាយធំ និងជំងឺគ្រុនឈីក ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ចំនួន១៣អង្គ និងមន្ទីរពេទ្យបង្អែកថ្មគោល ខេត្តបាត់ដំបង ចំនួន១៣អង្គ ដើម្បីធ្វើការពិនិត្យកំហាក និងតេស្ដឈាម កាលពីវេលាម៉ោង៨និង៤៥យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ។

យោងតាមការពិនិត្យរបស់ក្រុមការងារមន្ទីរសុខាភិបាលខេត្ត ព្រះសង្ឃចំនួន២៦អង្គ មិនមានករណីធ្ងន់ធ្ងរ បើតាមការសន្និដ្ឋានបឋម អាចជាជំងឺផ្តាសាយធំ ឬគ្រុនឈីក ដោយក្រុមការងារកំពុងពិនិត្យ និងតាមដាន សុខភាព ឬការវិវត្តន៍នៃជំងឺ៕