បុរសម្នាក់បានចោទប្រកាន់បុរសវ័យ៦៧ឆ្នាំលួចលុយ ធ្វើឲ្យគេផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ស្ទុះទៅប្រើអំពើហិង្សា រហូតបណ្ដាលឲ្យបុរសចំណាស់នោះស្លាប់ ហើយត្រូវសមត្ថកិច្ចសិង្ហបុរីចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាត កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

បើតាមសារព័ត៌មាន CNA បានផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា ថា ជនជាប់ចោទ ឈ្មោះ Chng Hock Choon អាយុ៥៥ឆ្នាំ។ រីឯជនរងគ្រោះ ឈ្មោះ Miskiman Maakip អាយុ៦៧ឆ្នាំ។ ជនរងគ្រោះត្រូវបានប៉ូលិសសិង្ហបុរីចោទប្រកាន់ពីបទមនុស្សឃាត។

ប្រភពព័ត៌មានដដែល បានបន្ដថា អំពើហិង្សាវាយតប់គ្នា រហូតបង្កឲ្យមានមនុស្សស្លាប់នេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី១៣ ខែកញ្ញា។ មុនដំបូង ប៉ូលិសទទួលបានព័ត៌មានអំពើការប្រើហិង្សា វាយតប់គ្នា រវាងបុរសទាំង២នេះ។ លុះពេលប៉ូលិសទៅដល់ក៏ឃាត់ខ្លួនជនសង័្សយ ដោយចោទប្រកាន់ពីការបង្កឲ្យមនុស្សស្លាប់។

មន្រ្ដីប៉ូលិស បានឲ្យដឹងថា ក្រោយឃាត់ខ្លួន ជនសង័្សយបានប្រាប់សមត្ថកិច្ចថា រូបគេខឹងនឹងជនរងគ្រោះ ព្រោះតែលួចលុយរបស់ខ្លួន។ ជនសង្ស័យអាចនឹងត្រូវបញ្ជូនទៅកាន់តុលាការ នៅខែក្រោយនេះ៕