បរទេស ៖ បើនិយាយពីវិស័យកីឡាកាស លោកអ្នកប្រហែលជាស្គាស់ច្បាស់ ពីកីឡាករឈ្មោះ Rey Mysterio មានក្បាច់ពិសេស ស៊ុបភើ ជើងផ្គួបរបស់កីឡាកររូបនេះ អាចស៊ីផុយលើដៃគូប្រគូត ធ្វើឲ្យសន្លប់ស្តូកអាជ្ញាកណ្តាលរាប់ដល់៣ នៅតែមិនដឹងខ្លួន។

សូមបញ្ជាក់ថា កីឡាករ Rey Mysterio មានឈ្មោះពិតថា Óscar Gutiérrez បានចាប់ផ្តើមអាជីពជាអ្នកកីឡាកាសនៅឆ្នាំ ១៩៨៩ និងបានសាងភាពល្បីល្បាញរបស់ខ្លួន ជុំវិញពិភពលោកក្នុងវិស័យនេះ ជាមួយស្ថាប័នកំពូល WWE អំឡុងឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៥ ជាមួយក្បាច់វាយប្រយុទ្ធដ៏ទាក់ទាញបំផុតខ្លួន ដែលគ្រប់គ្នាស្គាល់ថា «619» (Six One Nine) ។

អ្នកកីឡាស Rey Mysterio មានប្រពន្ធឈ្មោះ Angie Gutiérrez រៀបការជាមួយគ្នានៅ១៩៩៦ ។ ប្តីប្រពន្ធ Rey Mysterio មានកូន២នាក់ ដែលកូនប្រុសច្បង មានឈ្មោះ Dominik Mysterio អាយុ២៣ឆ្នាំ (ជាអ្នកកីឡាកាសអាជីព) និងកូនស្រីពៅ មានឈ្មោះ Aalyah Gutierrez អាយុ១៩ឆ្នាំ មានសម្រស់ស្រស់ស្អាតមិនចាញ់តួកុន និងតារាម៉ូដែលទេ ធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង៕