ឧស្សាហកម្មលក់រាយ អាចនឹងឆ្លងកាត់ការលំបាកដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ ប៉ុន្តែម៉ាកស្បែកជើងអាមេរិច Skechers នៅតែមើលឃើញពីឱកាស និងបានបង្កើនវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសសឹង្ហបូរីក្នុងប៉ុន្មានខែថ្មីៗនេះ។

ក្រុមហ៊ុនបានបើកហាងថ្មីចំនួន ៥ ក្នុងខែកក្កដានិងសីហា ដោយបានពង្រីកការលក់រាយរបស់ក្រុមហ៊ុននៅទីនេះរហូតដល់ ៣០ ហាង ។ ក្រុមហ៊ុនបានជួលបុគ្គលិកថ្មីចំនួន ៤០ នាក់។ សកម្មភាពទាំងនេះប្រឆាំងនឹងការធ្លាក់ចុះនៃឧស្សាហកម្មដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

ការលក់រាយបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅខែមេសានិងឧសភា ខណៈវិធានការបិទក្រុងត្រូវបានដាក់ចេញ ប៉ុន្តែវាបានស្ទុះងើបឡើងវិញ ដោយសារសកម្មភាពលក់រាយ ត្រូវបានអនុញ្ញាតឱ្យដំណើរការសាជាថ្មី។

អនុប្រធានក្រុមហ៊ុន Skechers ប្រចាំតំបន់អាស៊ីអាគ្នេយ៍លោកស្រី Zann Lee បានប្រាប់ព័ត៌មាន CNA ថា វាគ្មានការសង្ស័យ នោះទេនៅក្នុងឧស្សាហកម្មលក់រាយ វាពិតជាមានការប្រឈមទៅនឹងស្ថានភាព។

លោកស្រីលី បាននិយាយថា ម្ចាស់ហាងកាន់តែច្រើនបើកការចរចាសំរាប់អត្រាជួល ហាងថ្មីរបស់ក្រុមហ៊ុន ដែលបានធ្លាក់ចុះ ប្រហែល ២០ ទៅ ៣០ ភាគរយបើប្រៀបធៀបទៅនឹងមុនពេលមានករណីមេរោគឆ្លង។

លោកស្រីបានបន្ថែមថា ការធ្លាក់ចុះនៃនិន្នាការ នៅទីផ្សារផ្សេង ដោយការជួលហាង ធ្លាក់ចុះ ៤០ ភាគរយនៅប្រទេសចិននិងជាង ៣០ ភាគរយនៅប្រទេសថៃ។

ខណៈពេលដែលហាងចំនួន ៣ ដែលទើបនឹងបើកថ្មី គឺជាផ្នែកមួយនៃផែនការដែលបានរៀបចំយ៉ាងល្អមុនពេលមានជំងឺរាតត្បាត ទីតាំងពីរដែលនៅសល់ ត្រូវបានសំរេចបន្ទាប់ពីការចរចារថ្មីៗនេះ។

លោកស្រី Lee មិនបានបង្ហាញពីតួលេខពិតប្រាកដនោះទេ ប៉ុន្តែបាននិយាយថា ក្រុមហ៊ុន Skechers ទទួលបានកំណើនលក់ទាប នៅប្រទេសសឹង្ហបូរី សម្រាប់ខែមិថុនាខែកក្កដានិងសីហា។

ប៉ុន្តែក្រុមហ៊ុននៅតែមានសុទិដ្ឋិនិយមក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយកំពុងកំណត់ទិសដៅធ្លាក់ចុះនៅក្នុងការលក់ប្រចាំឆ្នាំ របស់ខ្លួននៅឆ្នាំនេះ ។
វាក៏កំពុងប្រឈមលើការដាក់លក់ផលិតផលថ្មីផងដែរ ដូចជាការសហការនាពេលខាងមុខជាមួយម៉ាករបស់ជប៉ុន Hello Kitty ដើម្បីទាក់ទាញ អ្នកដែលចង់បានរបស់របរថ្មីៗ ខណៈត្រូវបានគេសួរថាតើការពង្រីកប្រតិបត្តិការនេះ អាចជាហានិភ័យមួយដែរឬទេ ប្រសិនបើសេដ្ឋកិច្ចធ្លាក់ចុះ ។