តម្រូវការប្រេងពិភពលោកនៅតែធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២០ ច្រើនជាងការព្យាករណ៍ កាលពីពេលមុនដោយសារមេរោគកូរ៉ូណា ហើយនឹងងើបឡើងវិញយឺតជាង ការរំពឹងទុកនៅឆ្នាំក្រោយដែលធ្វើឱ្យមានភាពកាន់តែពិបាកសម្រាប់ក្រុមប្រទេស អង្គការ OPECនិងសម្ព័ន្ធមិត្តដើម្បីគាំទ្រទីផ្សារ។

អង្គការប្រទេសនាំចេញប្រេងបាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែថាតម្រូវការ ប្រេងពិភពលោកនឹងធ្លាក់ចុះ ៩.៤៦ លានបារ៉ែល ក្នុងមួយថ្ងៃ នៅឆ្នាំនេះ។

តម្លៃប្រេងបានធ្លាក់ចុះខណៈដែលវិបត្តិមេរោគកូរ៉ូណា បានបង្អាក់សកម្មភាពធ្វើដំណើរ និងសេដ្ឋកិច្ច។ ខណៈពេលដែលបណ្តាប្រទេសមួយចំនួនបាន បន្ធូរបន្ថយការបិទប្រទេស ដែលអនុញ្ញាតឱ្យតម្រូវការងើបឡើងវិញ នោះចំនួនករណីថ្មីៗនិងទិន្នផលប្រេងខ្ពស់ បានធ្វើឱ្យតម្លៃឡើងថ្លៃ។

អង្គការ OPEC ក៏បានកាត់បន្ថយការព្យាករណ៍តម្រូវការរបស់ខ្លួនសម្រាប់ឆ្នាំ ២០២១ និងឃើញថាការប្រើប្រាស់កើនឡើង ៦.៦២ លានបារ៉ែល ក្នុងមួយថ្ងៃ ដែលតិចជាងការរំពឹងទុកកាលពីខែមុន ៣៧០០០ បារ៉ែល ក្នុងមួយថ្ងៃ។