កងកម្លាំងម៉ារីនរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃតី១៤ ខែកញ្ញា ឆ្នាំ២០២០ បានជួយសង្រ្គោះជនចំណាកស្រុក៣៦នាក់ ចេញពីទូក នៅជិតដែនទឹក នៃប្រទេសលីបង់។

កងកម្លាំងអង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសលីបង់ បានថ្លែងថា ក្រោយពេលមានការសម្លាប់មនុស្សម្នាក់ នៅលើទូកនោះមក កងកម្លាំងម៉ារីនរបស់អង្គការសហប្រជាជាតិ បានជួយសង្រ្គោះមនុស្សចំនួន៣៦នាក់ នៅក្នុងសមុទ្រ ក្រៅដែនសមុទ្ររបស់ប្រទេសលីបង់។

ប្រភពព័ត៌មានដដែល បានបន្ដថា រហូតមកដល់ពេលនេះ ជនចំណាកស្រុកទាំង៣៦នាក់នោះ នៅរស់រានមានជីវិត ហើយទទួលបានការព្យាបាល នៅលើនាវារបស់កងទ័ពអង្គការសហប្រជាជាតិ។ ជនចំណាកស្រុក ទាំងនេះបានធ្វើដំណើរតាមទូក ដើម្បីស្វែងរកសិទ្ធិជ្រកកោណ នៅក្នុងប្រទេសស៊ីប (Cyprus)។