ភ្នំពេញ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្តួចផ្តើមឡើងដោយ​ទឹកបរិសុទ្ធ​ កម្ពុជា នៅ​តែបន្តបេសកកម្មសប្បុរសធម៌របស់ខ្លួន​ ដោយ​ចុះ​ប​រិច្ចាគ​​ទឹកបរិសុទ្ធ កម្ពុជា ដល់នគរបាលចម្រុះនៅទូទាំង​ប្រទេស​ ដែល​​គិតមកដល់ថ្ងៃនេះបានចំនួន​៣៧៣០​កេស​​ហើយ។ នៅ​សល់​ប្រមាណ​ជា​១៧០០០​កេស​ទៀត សម្រាប់​​ចែក​ជូន​​កងកម្លាំងសមត្ថកិច្ចបន្ត។

សកម្មភាព​ចុះប្រគល់​​​ទឹក​បរិសុទ្ធ ​កម្ពុជា ​ជូន​នគរ​​បាលចម្រុះ​​នឹង​បន្ត​ធ្វើ​រហូត​ដល់អស់​​ចំនួនជាង​២​ម៉ឺនកេស ។ បេសកកម្មនេះមានគោលបំណងចែករំលែកក្តីស្រលាញ់ និង​អរគុណ ដល់​នគរបាល​ចម្រុះជាពិសេស ដែល​ខិតខំ​បំពេញ​កាតព្វ​កិច្ច​​ជា​រៀង​​រាល់​ថ្ងៃ។ យុទ្ធនាការ​ ទឹក​ចិត្ត​កម្ពុជា ​កន្លងមក​ ក៏​ធ្លាប់​បាន​​ចូលរួម​ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យធំ​ៗ​ជា​ច្រើន​ ​មន្រ្តី​​នគរបាលចម្រុះ និង​ប្រជាពលរដ្ឋ​ ដែល​​​រងគ្រោះ​​ដោយ​​គ្រោះ​ទុរភិក្ស​ផង​ដែរ។
យុទ្ធនាការ ទឹកចិត្តកម្ពុជា ​សម្រាប់នគរបាលចម្រុះបានចាប់ផ្តើមឡើងតាំង​ពីដើមខែសីហា ឆ្នាំ​២០២០​ និង​បន្ត​រហូតដល់ខែធ្នូ ដំណាច់ឆ្នាំ​២០២០​នេះ៕