ភ្នំពេញ៖ អតិថិជនរបស់ដែកថែបអ៊ីតាលី​ ម៉ាក វី ទាំងអតិថិជនទិញរាយ និងម្ចាស់ដេប៉ូ ចំនួន​៥៥រូប​ បានឈ្នះរង្វាន់ធំដូចជា​ម៉ូតូហុងដាឌ្រីមចំនួន៤រង្វាន់ ម៉ាស៊ីនត្រជាក់ម៉ាក LG ចំនួន​៨​រង្វាន់​ ម៉ាស៊ីនបោកខោអាវម៉ាក LG ចំនួន៨រង្វាន់ និងទូរទស្សន៍ ​LG ​​៣២អ៊ីញ ចំនួន​៣៥​រង្វាន់​ សម្រាប់ការចាប់រង្វាន់ជុំទី១ កាល​ពីថ្ងៃទី១១​ កញ្ញា ២០២០​ នៅ​ស្ថានីយ៍​​​ទូរទស្សន៍​​ហង្សមាស​​ ក្នុង​កម្មវិធី​ប្រគំតន្ត្រីភេ​សជ្ជៈ វើក។

ដែកថែបអ៊ីតាលី​ម៉ាក វី នៅ​បន្តរៀប​ចំយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងចំនួន២ដងទៀត និង​មាន​​រង្វាន់​សរុបចំនួន​១១០រង្វាន់ធំទៀត ដែល​មាន​ដូច​ជា​ម៉ូតូ ​ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​ខោអាវ​ ទូរទស្សន៍​ សម្រាប់​​ជូន​អតិថិជន។

អតិថិជនទាំងអស់គ្រាន់តែទិញដែកថែបអ៊ីតាលីគ្រប់ប្រភេទចាប់ពី​២៥០​គីឡូ​ក្រាម​​ឡើង​ នឹង​ទទួល​បាន​ប័ណ្ណ​ផ្សងសំណាងមួយសន្លឹក។ អតិថិជនដែលទិញកាន់តែច្រើន នឹង​ទទួល​បាន​ឱកាស​ឈ្នះ​រង្វាន់​​កា​ន់​តែ​ច្រើន។
ដែកថែប​អ៊ីតាលីម៉ាក វី ដែល​មាន​កេរ្តិ៍ឈ្មោះបោះសំឡេង​ក្នុងទីផ្សារយ៉ាង​​ទូលំ​ទូលាយ​ តែងតែរៀបចំ​ការ​ចាប់ឆ្នោត​ផ្សងសំណាង ព្រមទាំងយុទ្ធនាការលើកទឹកចិត្តផ្សេងៗ ​ដើម្បី​ជាការដឹងគុណដល់អតិថិជន​ ដែលគាំទ្រ​​​ផលិត​ផលដែក​ថែប​អ៊ីតាលី​ម៉ាក វី និងម្ចាស់ដេប៉ូ ដែលតែងតែជួយជំរុញ​ការ​លក់​ផលិតផល​នេះ៕