ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅទី១២ ខែកញ្ញា ឆ្នាំ ២០២០ ត្រូវនឹងថ្ងៃ១០រោច ខែ ភទ្របទ ឆ្នាំជូត ពស ២៥៦៤នៅស្នាក់ការក្រុមហ៊ុនភេសជ្ជៈ យូ-ផៅវើរ បានធ្វើការប្រគល់រង្វាន់ទូរសព្ទ័ដៃ អាយហ្វូន ១១ ចំនួនមួយគ្រឿងនឹងភេសជ្ជៈ យូ-ផៅវើរចំនួន ៥កេស ដល់អតិថិជនរបស់ខ្លួនដែលបានឈ្នះការចាប់ឆ្នោតពីកម្មវិធីប្រកួតរូបថតស្អាតនៅក្នុងផេករបស់ ភេសជ្ជៈយូ-ផៅវើរប្រចាំខែ សីហា។

សូមបញ្ជាក់ថាបេក្ខជនដែលបានឈ្នះជ័យលាភីនេះមានឈ្មោះ អ៊ុង ចន្ទ័បញ្ញា រស់នៅរាជធានីភ្នំពេញដែលបានផុសរូបថតដែលបានថតជាមួយភេសជ្ជះយូ-ផៅវើរក្នុងគណនេយ្យFacebookរបស់ខ្លួនដើម្បីមកចូលរួមប្រកួតនឹងត្រូវបានចាប់ឆ្នោតឈ្នះយករង្វាន់ពីភេសជ្ជៈយូ-ផៅវើរក្នុងចំណោមបេក្ខជនជាច្រើនរូបផ្សេងទៀតដែលបានបំពេញលក្ខ័ណបានត្រឹមត្រូវ នឹងថតរូបជាមួយភេសជ្ជៈយូ-ផៅវើរបានស្អាតផងដែរ។

លោក សឹម សានត្រាន ប្រធានផ្នែកលក់ នឹង ទីផ្សាររបស់ភេសជ្ជៈ យូ-ផៅវើរក៏បានបញ្ជាក់ដែរថានេះជាការប្រគល់រង្វាន់ពិតៗជាលើកទី ៣ហើយដល់អតិថិជនរបស់យើង ហើយនេះគ្រាន់តែជារង្វាន់សំរាប់ផ្តល់ជូនអតិថិជនដែលគាំទ្រភេសជ្ជៈយូ-ផៅវើរនឹងចូលរួមប្រកួតប្រជែងជាមួយកម្មវិធី សប្បាយៗរបស់យើង។

លោកក៏បានសន្យាថាបើភេសជ្ជៈ យូ-ផៅវើរនូវតែទទួលបានការគាំទ្រ ក្រុមហ៊ុននឹងព្យាយាមផ្តល់ភាពរីករាយអោយកាន់តែអស្ជារ្យជាងនេះទៀតនៅពេលខាងមុខ ៕