ភ្នំពេញ៖ នាសៀលថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ 2020 ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ប្រធានសហពន្ធ័កីឡាតេក្វាន់-ដូITFកម្ពុជា បានរៀបចំការប្រកួត ពានរង្វាន់ អន្តរក្លឹប ផ្នែក មេគុណនារី ក្នុងគោលបំណង ពង្រឹង និងចម្រាញ់រកកីឡាការិនី ដែល មាន សក្តានុពលផ្នែកមេគុណ សម្រាប់ត្រៀមក្នុងការប្រកួតនានា ក៏ ដូចជាត្រៀមសម្រាប់ ស៊ីហ្គេម២០២៣។ ការប្រកួតនេះត្រូវបានរៀបចំឡើងដោយសហពន្ធ័កីឡា តេក្វាន់-ដូITF នឹងមានការចូលរួមគាំទ្រដោយភេសជ្ជៈយូ-ផៅវើរផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម កែវ រ៉េមី បានផ្តាំផ្ញើរទៅដល់ប្អូនៗដែលជាកីឡាករ នឹង កីឡាការនីទាំងអស់ត្រូវព្យាយាមបន្តការហ្វិកហាត់សំលៀងក្បាច់គុនអោយបានជាប្រចាំដើម្បីឈានទៅដណ្តើមមេដៃអោយបានច្រើនសំរាប់ស៊ីហ្គេម2023ខាងមុខនេះ ៕