ភ្នំពេញ៖ នៅក្នុងឱកាសប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និង កាន់បិណ្ឌនេះ គេឃើញមានប្រជាពលរដ្ឋខ្មែរសស្រាក់ សស្រាំយួរចង្ហាន់មានភេសជ្ជៈបង្អែមទៅវត្ត ហើយក្នុងនោះភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ក៏ទទួលបានគាំទ្រទិញយកទៅប្រគេនព្រះសង្ឃផងដែរដែលទេយ្យទានដោយ សទ្ធាជ្រះថ្លានេះ បានហុចផលយ៉ាងមិននឹកស្មានដល់ដោយចៃដន្យឲ្យព្រះអង្គគាស់ត្រូវរង្វាន់បាន១លានរៀល។

ព្រះតេជគុណ អូច សូរ៉ាធូ គង់នៅវត្ត គៀនស្វាយក្រៅបានទទួលយកចង្ហាន់ដែលពលរដ្ឋខ្មែរមួយ គ្រួសារបាន​យកទៅប្រគេនថ្ងៃដាក់បិណ្ឌទី ៦ ដែលរួួមមានភេសជ្ជៈប៉ូវកម្លាំងវើកទាំង កេសៗបាន គាស់ ឆាន់អំឡុងពេលក្រោយចង្ហាន់ថ្ងៃត្រង់រួច ត្រូវរង្វាន់បានបច្ច័យសំណាង១លានរៀល ពេលដែល ព្រះអង្គចែកចាយវើកនេះដល់ព្រះសង្ឃផ្សេងៗ និង អាចារ្យ និងអ្នកស្នាក់អាស្រ័យដែលរវល់ជួយគ្នា សំអាត និង រៀបចំសណ្តាប់ធ្នាប់ក្នុងវត្ត។

អ្វីដែលកាន់តែពិសេសនិងគួរឲ្យសាទរបន្ថែមនោះគឺព្រះតេជគុណ ផា វ៉ាគីម ដែលគង់នៅវត្ត ដូចគ្នានេះក៏បានគាស់ត្រូវរង្វាន់បានទឹកប្រាក់១លានរៀលដូចគ្នាផងដែរពីវើក WURKZ ដែលពុទ្ធបរិស័ទ យកមកប្រគេនដោយឡែកផ្សេងទៀតនៅថ្ងៃដូចគ្នានោះ។

ព្រះអង្គទាំងពីរអង្គបានមានសង្ឃដីការស្រដៀងគ្នាថា៖ « អាត្មាមិនដែលទៅប៉ងចង់បានអីទេ សុំឲ្យតែញាតិញោមដែលមានសទ្ធាជ្រះថ្លាបានជួបតែក្តីសុខចម្រើន ហើយទេយ្យទាននេះ ទៀតសោតគឺបានចែកចាយដល់អ្នកមកជួយ និង ស្នាក់អាស្រ័យក្នុងវត្តអស់ទៅហើយ ប៉ុន្តែចៃដន្យអីអាត្មាផ្ទាល់អ្នកគាស់ឈ្នះ ដូច្នេះអាត្មាយកវេលានេះសូមជូនបុណ្យកុសលដល់ ញាតិញោមគ្រប់ៗ គ្នាដែលបាននាំសំណាងដល់អាត្មា»៕