ភ្នំពេញ៖ ស្តង់លក់ជាមួយប្រូម៉ូសិនពិសេស​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទាក់ទាញអតិថិជន​ជា​ច្រើន​​មក​​​ទិញ​​ផលិតផល​៤​មុខ​គឺ​ ទឹកក្រូចអាយស៍ IZE ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ស្រាបៀរ កម្ពុជា និង​ ទឹកបរិសុទ្ធ កម្ពុជា។

កញ្ញា រុំ ដារ័ត្ន ដែលឈប់​យាន​ជំនិះ​​ទិញទឹកក្រូចអាយស៍កូឡា​​​នៅ​ស្តង់ល​ក់ផ្សារព្រែកឯង និយាយ​​ថា៖ «ការពិតទៅ ​ខ្ញុំចូលចិត្តអាយស៍ស្រាប់។ ដល់តែជិះកាត់មកឃើញមានប្រូម៉ូសិនទៀត ចាំអង្កាល់​ដឹងតែទិញហើយ។ ណាមួយត្រូវចំពេលជិតភ្ជុំទៀត អីចឹង​ខ្ញុំទិញទុកទៅវត្តខ្លះ ហើយទិញផ្ញើជូនម៉ាក់ខ្ញុំ ដែល​នៅផ្ទះផ្សេងគ្នាទុកគ្រាន់យកទៅ​វត្តដែរ»។

លោក គង់ សុផល អតិថិជនម្នាក់ទៀត ដែលបានចូលទិញនៅស្តង់ជិតផ្សារដើមគរ​ ជាប់​ចំណត​រថយន្តក្រុង រិទ្ធិ មុនី បានឲ្យដឹងថា៖ «ខ្ញុំចេះតែទិញទុកទៅ ទាន់គេមានប្រូម៉ូសិន ហើយវាល្អដែរ ម៉េចម៉ាគ្រាន់យកទៅវត្ត ហើយទុកខ្លះឲ្យកូនទៅ ព្រោះកូនខ្ញុំវាចូលចិត្តផឹកទឹកក្រូចអាយស៍ IZE ហ្នឹងដែរ»។

អតិថិជននិយមគាំទ្រផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាចអញ្ជើញស្វែងរកទីតាំងលក់នៅទូទាំងប្រទេស និង​ផ្សារដែលនៅភ្នំពេញដូចជា ផ្សារព្រែកព្នៅ ផ្សារទួលសង្កែរ ផ្សារសំផាន ផ្សារអូឡាំពិក ផ្សារអូរឬស្សី ផ្សារសែនមេត្រី​ ផ្សារស្ទឹងមានជ័យចាស់ ផ្សារប៉េសេ ផ្សារទួលពង្រ ផ្សារត្រពាំងថ្លឹង រោងចក្រ QMI ផ្សារជម្ពូវ័ន ផ្សារដើមគរ ផ្សារឈូកមាស ផ្សារបឹងបៃតង ផ្សារព្រែកឯង ផ្សារច្បារអំពៅ ផ្សារកំបូល និង​ផ្សារថ្នល់ទទឹង ដែល​នៅជិតលោកអ្នក។

ក្រៅពីមាន​លក់នៅតាមទីតាំងផ្សារខាងលើ អតិថិជនដែលស្នាក់នៅក្នុង​គម្រោង​ ផាក ​លែន​ ៥៩៨​ បុរី​ពិភពថ្មី និង​បុរីប៉េងហួត​បឹងស្នោរ ក៏អាចស្វែងរកផលិតដ៏មានគុណភាពពី ខ្មែរ ប៊ែវើរីជីស ​ក្បែរ​គេហដ្ឋាន​របស់​លោក​អ្នក​បានផង​ដែរ៕