ថៃ ៖ កាលពីថ្មីៗនេះ មានការបែកធ្លាយវីដេអូឃ្លីបមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីអំពើហិង្សាព្រះសង្ឃវ័យចំណាស់១អង្គ បានវាយគ្នាជាមួយនារីវ័យក្មេងស្លៀកខោអាវស នៅក្នុងវត្ត បង្កការភ្ញាក់ផ្អើលពេញវត្ត និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។

នៅក្នុងវីដេអូឃ្លីបនោះ គេបានឃើញនារីស្លៀកខោអាវសនោះ និងស្ត្រីម្នាក់ទៀត បានព្រួតគ្នាវាយទៅលើសង្ឃវ័យចំណាស់មួយអង្គទៀត ដោយចោទប្រកាន់ថា ភាគីខាងព្រះសង្ឃចាប់ដោះកូនស្រីគេ (អ្នកថត)។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Supachai Tongkham ជាអ្នកបង្ហោះវីដេអូឃ្លីបនោះ ភ្ជាប់ជាមួយសំណេរជាភាសាថៃ បកប្រែជាភាសាខ្មែរ មានន័យថា «អ្នកណាដែលបានឃើញក្រុមគ្រួសារនេះ សូមកុំអនុញ្ញាតឲ្យចូលក្នុងវត្តឲ្យសោះ ព្រោះថា ឲ្យតែពួកគេទៅដល់ទីកន្លែងណា គឺតែងតែបង្កបញ្ហារហូត ជាក់ស្តែងដូចជានៅទីនេះជាដើម ពួកគេនិយាយបង្កាច់បង្ខូច ប្រមាថព្រះពុទ្ធ យកវត្តអារាមជាទីកន្លែងប្រកមុខរបររកស៊ី។ គ្រួសារនេះដែលមានគ្នា៥នាក់ បានកំពុងស្នាក់នៅខាងមុខវត្ត Sa Phran Chan ស្ថិតនៅក្នុងស្រុក Huai Pong អស់មួយរយៈពេលមកហើយ ។ ប៉ុន្តែ ឥឡូវនេះ ពួកគេត្រូវបានបណ្តេញចេញពីក្នុងតំបន់ហើយ»។

តែយ៉ាងណា ជម្លោះហិង្សាជាមួយព្រះសង្ឃវាយតប់គ្នានៅក្នុងវត្តនោះ គេមិនដឹងថា ផ្តើមចេញពីដោយសាររឿងអ្វីឲ្យប្រាកដនៅឡើយនោះទេ ហើយក៏មិនដឹងថា វាកើតឡើងនៅថ្ងៃណាដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖