ថៃ ! កាលពីពេលថ្មីៗនេះ ក្រុមស្រីស្អាតថៃ Furby Gang បានធ្វើដំណើរកម្សាន្តនៅភូកេត ដោយម្នាក់ៗមានភាពសប្បាយរីករាយ មានក្តីសុខក្នុងជីវិតជាខ្លាំង ។ បើក្រឡេកមើល កញ្ញា Taew Natthaporn វិញ នាងមិនខុសពីមិត្តឡើយ សប្បាយចិត្តញញឹមបិទមាត់មិនជិត ព្រោះដំណើរលើកនេះ នាងក៏ប្រុសម្ចាស់ស្នេហ៍ទៅជាមួយដែរ។

នៅក្នុងដំណើរកម្សាន្តនោះ គេឃើញកំពូលតារាស្រីថៃ បានស្លៀកឈុតប៊ីគីនី ហែលទឹកពណ៌សក្បុស ស្អាតទាន់សម័យ ថែមទាំងស៊ិចស៊ីចេញរាងឡើងក្បំ បង្ហាញពីទំហំចង្កេះ ដៃជើង និងដើមទ្រូង គ្មានចន្លោះ ដែលមើលទៅកាន់ស្រស់ស្អាមែនទេ ។ ចំណែក មិត្តភក្តិឯទៀត ដូចជា Mint Matt Mew Toey វិញ ម្នាក់ៗក៏ស្លៀកពាក់ស៊ិចស៊ីកប់ស៊េរីដែរ៕