ភ្នំពេញ៖ ពុទ្ធបរិស័ទខ្មែរ​ខ្លះ​បាន​រៀប​​ចំ​​​ចង្ហាន់ ភេសជ្ជៈ និង​សាដក​ និង​ខ្លះ​ទៀត​កំពុង​ត្រៀម​ទេយ្យទាន​ទាំង​នេះ​ ដើម្បី​ប្រគេន​ព្រះសង្ឃ​​ឧទ្ទិស​​ដល់​​ញាតិ​របស់​ពួក​គេ​​ដែល​​បាន​ចែក​ឋាន​ទៅ​ផង​ និង​ដើម្បី​ព្រះសង្ឃ​ឆាន់​ ក្នុង​​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌនេះ​ផង។

ក្នុង​ចំណោម​ភេសជ្ជៈ​ជាច្រើន​​​នៅលើទីផ្សារ​ ភេសជ្ជៈប៉ូវ​កម្លាំងហាក់ត្រូវប៉ាន់ខ្លាំងសម្រាប់ពុទ្ធបរិស័ទទិញយកទៅប្រគេន​ព្រះសង្ឃក្រោមមូលហេតុដ៏ពិសេស។

លោកស្រី នន់ ពិសី អ្នកលក់ចាបហួយនៅម្តុំ ចំការដូង ដែល​បានរៀបចំសាដក់សម្រាប់លក់ផងដែរនោះ បានឲ្យដឹងថា៖ «អ្នកទិញ​ភាគច្រើន​ទិញ​ទឹក​សុទ្ធ ​ជាមួយភេសជ្ជៈប៉ូវកម្លាំង ព្រោះអីគាត់គិតថា ព្រះសង្ឃសិង​មិន​គ្រប់​​ ហើយ​ធ្វើការហត់ពេញមួយថ្ងៃ។ ដល់អីចឹងទៅ​ គាត់ច្រើនតែទិញអីដែលប៉ូវកម្លាំង ផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់ព្រះសង្ឃ ព្រោះថាប្រគេនទៅ ព្រះអង្គដឹងតែ​ឆាន់ហើយ»។

ឆ្លើយតបនឹងសំនួរថា ហេតុអ្វីបានជាត្រូវទិញភេសជ្ជៈប៉ូវកម្លាំងដើម្បីប្រគេនព្រះសង្ឃ លោក វ៉ាត វណ្ឌ អ្នកដំណើរដែលឈប់ទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទាំងកេសៗនៅឯ​បញ្ជរ​​លក់​ប្រូម៉ូសិនម្តុំផ្សារបឹងបៃតង បាននិយាយថា៖ «វើក WURKZ នេះ ខ្ញុំទិញទុកយកទៅវត្តខ្លះ និង ហូបខ្លួនឯងខ្លះ។ ទីមួយ ដោយសារព្រះអង្គអត់អាចឆាន់ល្ងាចទេ អីចឹងទៅ លោកក៏អស់កម្លាំងដែរ ព្រោះត្រូវងើបតាំងពីព្រឹកព្រហាម​។ ទីពីរ ចង់ថាបើទិញវើកទៅក៏ត្រូវម្យ៉ាងដែរ ព្រោះមានរង្វាន់ច្រើន បើព្រះអង្គគាស់ត្រូវ ខ្ញុំក៏ដូចជាបានបុណ្យបន្ថែមទៀតដែរ»។

ទឹកគឺ​ជា​សារធាតុដ៏​សំខាន់បំផុតជួយ​ទ្រទ្រង់​ដល់​សារពាង្គកាយ​របស់​មនុស្ស មិន​ថាគ្រហស្ថ​ ឬ​បព្វជិត​នោះ​ទេ​។ ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ជួយរក្សារតុល្យភាពទឹកក្នុងខ្លួនមិនថាអ្នកបំពេញការងារធ្ងន់ ឬ ស្រាល ហើយភេសជ្ជៈប៉ូវកម្លាំងក៏បានក្លាយជាជម្រើសភេសជ្ជៈបន្ថែម ដែលមិនត្រឹមតែជួយបង្រ្គប់ជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែ​​ថែមទាំងជួយពង្រឹងស្មារតី ទប់​ទល់​នឹង​ភាពងងុយ និង​អស់កម្លាំង​បាន​ផងដែរ៕