ភ្នំពេញ៖ ក្រោយម្ចាស់ Account Facebook ឈ្មោះ Panhchaka June ដែលជាអតីតភរិយាលោក លៀក លីដា ម្ចាស់ផលិតកម្ម Ld បង្ហោះសារចាក់ដោតថា៖ ”រាជនីក្រមាអើយ… ខកចិត្តណាស់ ខំស្រលាញ់រាប់ឆ្នាំ ម៉េចកាត់រកសាឡាត់ចឹង… ចូលចិត្តណាស់អាធ្វើវីដេអូអប់រំគេនឹង ខ្លួនឯងវិញឡើងរលួយ… មនុស្សសម័យនេះហាមមើលតែសម្បកក្រៅ…”មក ធ្វើឲ្យតារាសម្តែង មាន សូនីតា ចេញមុខប្រតិកម្មខ្លាំងផ្ញើទៅកាន់អ្នកលេងបណ្តាញសង្គមដោយបានបង្ហាញចម្ងល់អំពីការទាញនាងភ្ជាប់ទៅនឹងសាច់រឿងនេះ រួមទាំងការចោទ និងបង្ហាញយោបល់ចោទមកលើនាងទាំងមិនបានដឹងរឿង។ នាងក៏បានចោទទៅកាន់អ្នកបង្កើតគណីយហ្វេសប៊ុកដែលបានអនុញ្ញាតឲ្យមានការបង្ហោះនិងប្រើប្រាស់ការបញ្ចេញយោបល់ដែលមិនពិតប៉ះពាល់ដល់នាង ហើយអ្នកអានដឹងយ៉ាងដូចម្តេចថារឿងដែលត្រូវបានបង្ហោះនោះថាជារឿងពិត? តែនាងបញ្ជាក់ថាមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការឆ្លើយតបសារទៅកាន់ជនគ្មានប្រយោជន៍ ឬបំពុលសង្គមនោះទេ។ នាងក៏អរគុណសម្រាប់សារលើកទឹកចិត្តរបស់អ្នកគាំទ្រឲ្យនាងតស៊ូទៅមុខដោយមិនខ្វល់នឹងបញ្ហានានា៕