ភ្នំពេញ៖ ថ្ងៃទី 9 ខែ វិច្ឆកា ឆ្នាំ 2020 ភោជនីយដ្ឋានអាហារជប៉ុនប្រែនដ៏ប្រណិត និង ល្បីខ្លាំងនៅប្រទេសកាណាដាឈ្មោះ MIKASA Sushi (មីកាសា) ពេលនេះបានចាប់ផ្តើម បើកសាកល្បងនៅកម្ពុជាហើយ ដោយមានទីតាំងដំបូងគេនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី 1 លើបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ បឹងកេងកងទី 1។
ម្ហូបជប៉ុនជាច្រើនមុខ ដែលចំអិនដោយមេចុងភៅភោជនីយដ្ឋាន MIKASA ត្រូវបានទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ និង ទទួលបានការពេញនិយមពីប្រជាជនអាស៊ីរស់នៅប្រទេសកាណាដា រួមជាមួយប្រជាជនកាណាដាផ្ទាល់ ហើយម្ហូបល្បីៗប្រចាំ MIKASA (មីកាសា) រួមមានដូចជា Le Rouge, Cameleon, Mikasa Pearl, Fire Roll, Crispy Roll, Trio Duo, Dragon Ball, Dragon Eye។
មេចុងភៅដែលគ្រប់គ្រងការងារចំអិន គ្រឿងផ្សំ រូបមន្តម្ហូបអាហារជប៉ុនប្រចាំ MIKASA (មីកាសា) គឺលោក លី តឹកសុង ដែលមានបទពិសោធន៍ 20 ឆ្នាំ ជាមួយម្ហូបជប៉ុន និង អាហារដ្ឋានជប៉ុនជាច្រើនកន្លែងកន្លងមក ហើយលោកក៏ជាអ្នកមើលការខុសត្រូវរូបមន្តម្ហូបអាហាររបស់ភោជនីយដ្ឋាន MIKASA (មីកាសា) ទាំងជាង 10 សាខា នៅប្រទេសកាណាដាផងដែរ។
លោក លី តឹកសុង ដែលជាមេចុងភៅប្រចាំភោជនីយដ្ឋានប្រែន MIKASA នៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ភោជនីយដ្ឋានអាហារជប៉ុន MIKASA (មីកាសា) យើងផ្តោតសំខាន់ទៅលើរសជាតិ អនាម័យ និង គុណភាពសេវាកម្មទៅដល់អតិថិជនគោលដៅរបស់យើងជាចំបង។” ហើយលោកបន្ថែមទៀតថា ក្នុងអំឡុងពេលបើកសាកល្បងនេះ យើងរំពឹងទុកថានឹងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនដែលនិយមចូលចិត្តម្ហូបជប៉ុននៅកម្ពុជា។
លោកក៏បានរម្លឹកផងដែរថា សម្រាប់អតិថិជនដែលមានបំណងចង់សាកល្បងម្ហូបជប៉ុននៅភោជនីយដ្ឋានប្រណិត MIKASA (មីកាសា) អាចទំនាក់ទំនងកក់ទុកជាមុនតាមរយះលេខទូរស័ព្ទ 098 888 336 / 077 888 336 ឬផ្ញើរសារក្នុងប្រអប់សារក្នុងទំព័រហ្វេសប៊ុក Mikasa Shusi Fusion Lounge ៕