ភ្នំពេញ៖ តារា​ចម្រៀងប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស អ្នកនាង ពេជ្រ សូលីកា និង​បវរ​កញ្ញា​ចក្រវាល​ឆ្នាំ ២០១៩ កញ្ញា សំណាង អេលីណា នៅ​ថ្ងៃ​ទី០៧ ខែកញ្ញា ឆ្នាំ ២០២០ បាន​ដឹក​ដៃ​គ្នា​ចុះ​កិច្ច​ព្រមព្រៀង​ធ្វើជា​ទូត សុច្ឆន្ទៈ​តំណាង​ផលិតផល Shuji Collegen និង Lanor Hair Care របស់​ក្រុមហ៊ុន Ladema Care Cosmetics Co., Ltd នៅ​ផ្សារ ទំនើប អ៊ីអនសែនសុខ ដោយ​មាន​ការ​ចូល​រួម​ពី​តារាល្បី​ៗ និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប​។

ថ្លែង​ក្នុង​ពិធី​ចុះ កិច្ចព្រមព្រៀង​អ្នក​ស្រី សេង ពេជ្របញ្ញា អគ្គនាយិការ ក្រុមហ៊ុន Ladema Care Cosmetics Co., Ltd បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​អ្នក​ស្រី​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធ​នាំចូល និង​ចែកចាយ​ផលិត​ផល​​ Shuji ដែល​ជា​កូឡា​ជែន​របស់​ប្រទេស ជប៉ុន និង LaNor Hair Care ដែល​ជា​​សាប៊ូ​កក់សក់​មក​ពី​ប្រទេស​បារាំង​ ស្របច្បាប់ក្នុងប្រទេសកម្ពុជា​យើង។

អ្នក​ស្រី​អគ្គនាយិការ បន្ដថា ពិធី​ចុះ​កិច្ច​ព្រមព្រៀង​រវាង​តារា​ទាំង​ពីរ​នៅ​ថ្ងៃ​នេះ វា​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ខណៈ​ក្រុមហ៊ុន​បាន​ជ្រើសរើស​អ្នក​នាង ពេជ្រ សូលីកា សម្រាប់​ធ្វើ​ជា​តារា​តំណាងផ​លិតផល​សាប៊ូ​​កក់​សក់ Lanor Hairs Care និង​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៩ កញ្ញា សំណាង អេលីណា ធ្វើ​ជា​តារា​តំណាង​ឲ្យ Shuji Collegen ដោយ​ក្រុមហ៊ុន​បាន​ធ្វើ​ការងារ​ច្រើន​​ជាមួយ​​អ្នក​​ទាំង​ពីរ និង​ពិនិត្យ​មើល​គ្រប់ លក្ខខណ្ឌ មុន​នឹង​ឈាន​ការ​សម្រេច​មួយ​នេះ​។

អ្នកស្រីអគ្គនាយិការរូបនេះបន្ថែមឲ្យដឹងទៀតថា៖ ផលិតផល Shuji Collagen និង​សាប៊ូ​កក់សក់​ LaNor របស់​ក្រុមហ៊ុន​អ្នកស្រី គឺ​ជា​ផលិតផល​ដែល​មាន​គុណភាព​ល្អឥតខ្ចោះ ត្បិតអី​ទើប​​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ប្រទេស​កម្ពុជាក៏ពិតមែន ប៉ុន្តែ​ផលិតផលទាំងពីរទទួល​បាន​ការ​គាំទ្រ​ដ៏​ច្រើន​លើសលប់​ ពីសំណាក់​អតិថិជន ទិញ​យក​ទៅ​ប្រើប្រា​ស់ ក៏​ដូច​ជាទិញយក​លក់​បន្តយ៉ាងច្រើន។

ក្នុងនោះ បន្ទាប់ពីតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា និង បវកញ្ញាចក្រវាទ្ប សំណាង អេលីណា ក្លាយជាទូតសុច្ឆន្ទៈ តំណាងផលិតផលទាំងពីរទៀតនោះ អ្នកស្រី មានការរំពឹងខ្ពស់ថា ផលិតផលទាំងពីរមុខនេះ និង កាន់តែមានភាពល្បីល្បាញ លើទីផ្សារ ក៏ដូចជាក្នុងបណ្តាញសង្គមនានា ខណៈអ្នកនាង ពេជ្រ សូលីកា គឺជាតារាចម្រៀងមួយរូបដែលមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជា និងមានអ្នកគាំទ្រច្រើន ចំណែក កញ្ញា សំណាង អេលីណាវិញ ក៏មិនធម្មតាដែរ ព្រោះ កញ្ញា គឺជាបវកញ្ញាចក្រវាទ្ប ឆ្នាំ ២០១៩ ដែលតំណាងឲ្យប្រទេសកម្ពុជាយើង។

អ្នកស្រីបានថ្លែងបន្តទៀតថា  សម្រាប់កម្មវិធីក្នុងថ្ងៃនេះ គឺមិនមែនជាកម្មវិធី លើកចុងក្រោយសម្រាប់ ក្រុមហ៊ុនអ្នកស្រីទ្បើយ  គឺអ្នកស្រីមានគោលដៅ ទៅថ្ងៃមុខធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនអ្នកស្រី ឲ្យសាធារណៈជនបានស្គាល់ឲ្យកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យតំណាងចែកចាយ ដែលពួកគាត់យកពីក្រុមហ៊ុន ទៅលក់បន្តដើម្បីឲ្យពួកគាត់ងាយស្រួលលក់។

សូមជម្រាបថា ផលិតផល Shuji Collagen ជា​ផលិតផល​​​ស្តង់ដារ មាន​គុណភាព​ខ្ពស់​របស់ ជប៉ុន មាន​រសជាតិ​ឆ្ងាញ់ ស្រួល​ញុំា ជួយ​បានទាំង​សម្រស់ និងសុខភាព។ ដោយ SHUJI វា​អាច​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺថ្លា ​និង​មាន​សំណើម បំបាត់​ភាព​ជ្រីវជ្រួញ ពន្យារ​ភាព​ចាស់ ​ទប់ស្កាត់​ការ​ទ្បើង​មុន សម្រួល​ដល់​ការ​មក​រដូវ​ទៀងទាត់​សម្រាប់​ស្ត្រី ជួលជុលកោសិកា​ស្បែក​ដែល​ខួចពី​​កម្ដៅថ្ងៃ រក្សា ទម្ងន់ ហើយ​មិន​មាន​សារធាតុ​ធ្វើ​ឲ្យ​ទ្បើង​ទម្ងន់ ការពារ​ការ​ទ្បើង ស្នាម​អុជ​ខ្មៅ និង​បំបាត់​អាចម៍​រុយ​។

សម្រាប់​ផលិតផល LANOR HAIR CARE គឺ​ជា​​សាប៊ូ​​កក់​សក់​ មាន​សមត្ថភាព​ជួយ​​ព្យាបាល​​សរសៃ​​សក់ខួច​ បែកចុង​ សក់​ស្ងួត​ បំបាត់​អង្គែ​​ និង​​ធ្វើ​ឲ្យ​សក់​រឹងមាំ​មាន​ទម្ងន់​ មាន​ក្លិន​ក្រអូប​ ដោយ​វា​ត្រូវ​​បាន​ផ្សំ​ទ្បើង​ពី​វត្ថុ​ធាតុ​ដើម​បែប​ធម្មជាតិ ដូច​ជា​​ឬសឈើ យិនស៊ិន សារាយសមុទ្រ ប្រទាល​កន្ទុយ​ក្រពើ សាធាតុរ៉ែ និង​​រុក្ខជាតិ​​ផ្កា​​ជា​​ច្រើន​ប្រភេទ នៅ​​ប៉ែក​អឺរ៉ុប​ ​៕

https://1.bp.blogspot.com/-lSQqWjCewtg/X1dUAta9SZI/AAAAAAAAXpc/QHlHTxG90agIwzftop2HsJ4nqm3CVKeswCLcBGAsYHQ/s2048/DSC04589.JPG

https://1.bp.blogspot.com/-YFSrE2669dU/X1dUL4Db-dI/AAAAAAAAXpo/4Lk11XZjlFYEuK-5db0y-0kjLcdH7JE4ACLcBGAsYHQ/s2048/DSC05275.JPGhttps://1.bp.blogspot.com/-uopNnc-Nknw/X1dUC_aJqYI/AAAAAAAAXpg/xSJ998kSExkghJTUJq28YHdOmatIO9KYgCLcBGAsYHQ/s2048/DSC05460.JPGhttps://1.bp.blogspot.com/-jCDYIrjnWzY/X1dUKrAlTeI/AAAAAAAAXpk/ceUM6LiyExkMmIogGzRVyCQ-wi6m8EZFwCLcBGAsYHQ/s2048/DSC05501.JPGhttps://1.bp.blogspot.com/-bGS73CsbucY/X1dUPMlzbMI/AAAAAAAAXps/xxwWMT3UAU4ObBdYU404ylCxh9u9nbE1gCLcBGAsYHQ/s2048/DSC05716.JPG

https://1.bp.blogspot.com/-lfDxnspeKmk/X1dUZ6O1SVI/AAAAAAAAXp8/qrF4BUh3Cpc6EnrsWmfQp9OuJSM965kogCLcBGAsYHQ/s2048/DSC05785.JPGhttps://1.bp.blogspot.com/-AxpET6Gci7A/X1dUbeWa-oI/AAAAAAAAXqA/7UKHu7EbmUIhhXHmE1ao7Caeu9EnhQ29gCLcBGAsYHQ/s2048/DSC05818.JPG

https://1.bp.blogspot.com/-NNMYBKowcXw/X1dUncLZZsI/AAAAAAAAXqQ/0eNMRlORub09cXcPGiPl3ArBfTday8baACLcBGAsYHQ/s2048/DSC05833.JPG

https://1.bp.blogspot.com/-ObvoCOk6208/X1dUj4vSgkI/AAAAAAAAXqI/ffQe5TCBEWQmOEn3eK01km4P3wSJuvevQCLcBGAsYHQ/s2048/DSC06106.JPG

https://1.bp.blogspot.com/-ETZriYn7S2I/X1dUmV5jI2I/AAAAAAAAXqM/AaKWi-RTV7oziTLWtxZEWL4oB9bfbaCugCLcBGAsYHQ/s2048/DSC06114.JPG

https://1.bp.blogspot.com/-A2GaosKqflI/X1dUz1Nlm9I/AAAAAAAAXqU/xGXvHDgEPhw6j7WOmFEAGLnA2anPRjJHgCLcBGAsYHQ/s2048/DSC06145.JPGhttps://1.bp.blogspot.com/-6XNKJHlwHcQ/X1dVFB9yMfI/AAAAAAAAXq4/gr9mI6-GtiQFYPjmrLNRRJqW_Ozc6h6rQCLcBGAsYHQ/s2048/DSC06264.JPGhttps://1.bp.blogspot.com/-yw0ndjvS7mg/X1dVSZ6PYyI/AAAAAAAAXrI/nospPv6Y8m0lI1QVeG_sPAAM-F41Quh_gCLcBGAsYHQ/s2048/DSC06337.JPG

https://1.bp.blogspot.com/-To96UVgeKqo/X1dVaJ-ySBI/AAAAAAAAXrQ/IHdC4Nr_ehU4VpuCcrIh74YheICQuoX9gCLcBGAsYHQ/s2048/DSC06396.JPG