ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ មានករណីផ្ទុះឡស្លដែក បណ្តាលឲ្យជនជាតិចិនម្នាក់យ៉ាងអាណោចអាធ័ម បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ជនរងគ្រោះឈ្មោះ DONG YANYOU(ដុងយ៉ានយូ) ភេទប្រុស ថ្ងៃខែឆ្នាំកំណើត11.AUG.1970 កាន់លិខិតឆ្លងដែនលេខ EE 3005316 រងរបួសធ្ងន់ ហើយក្រុមហ៊ុនក៏បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ជនរងគ្រោះ ជាកម្មករធ្វើការនៅក្នុងសហគ្រាសស្លដែកនេះ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងផ្នែកអន្តោប្រវេសន៍ស្រុកឧដុង្គ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងស្រុក និងកម្លាំង ព្រហ្មទណ្ឌស្រុក បានចុះពិនិត្យ សហគ្រាស ស្លដែក ហ្គ្រែនដា (GRANDA INTERNATIONAL STEEL CO.,LTD )(គ្រែនដាអ៊ីនធើនេសិនណលស្ទៀល)៕