ភ្នំពេញ៖ ដើម្បី​អបអរ​សាទរ​​បុណ្យ​កាន់បិណ្ឌ ​ភ្ជុំបិណ្ឌ​ ទឹក​​ក្រូច​អាយស៍ IZE​ និង​ផលិតផលដទៃ​ទៀត​​របស់​​ ខ្មែរ ប៊ែវើរីជីស នឹងលក់​ជូន​ជាមួយ​​​ប្រូម៉ូ​សិន​​​ពិសេស អម​ដោយ​កាដូអនុស្សាវរីយ៍ជា​ច្រើន​​ ពីថ្ងៃទី ៤ រហូតដល់​​ថ្ងៃទី​១៥ ខែកញ្ញា នៅ​គ្រប់ខេត្ត​ក្រុងទាំង​​អស់។

រាល់​ការទិញ​ទឹកក្រូចអាយស៍​គ្រប់ចំនួនកំណត់​នឹង​ទទួលបាន​អាវ​យឺត កែវ​ទឹក និងកាបូប​ស្ពាយ​​ដ៏ស្រស់ស្អាតភ្លាមៗ។ ក្រៅពីនេះ រាល់ការទិញផលិតផល​ស្រាបៀរ កម្ពុជា ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំងវើក​ WURKZ នឹង​ទទួល​បានអាវ​យឺត​ និង​ដបទឹកផងដែរ។

អតិថិជន​ ឬ​ពុទ្ធបរិស័ទ ដែល​​កំពុង​​ស្វែង​​រកភេសជ្ជៈផ្សេង​ៗ​មក​ធ្វើ​ជា​ទេយ្យទាន​សម្រាប់​ប្រគេន​ និង​ជូន​សាច់​ញាតិ​ ក្នុង​ឱកាស​​កាន់​បុណ្យ​​បិណ្ឌ​ និង​​ភ្ជុំបិណ្ឌ អាច​អញ្ជើញ​ស្វែង​រក​ទីតាំងលក់ជាមួយប្រូម៉ូសិនពិសេសនៅភ្នំពេញ៖ ផ្សារ​ព្រែកព្នៅ ផ្សារទួលសង្កែរ ផ្សារសំផាន ផ្សារអូឡាំពិក ផ្សារអូរឬស្សី ផ្សារសែនមេត្រី​ ផ្សារស្ទឹងមានជ័យចាស់ ផ្សារប៉េសេ ផ្សារទួលពង្រ ផ្សារត្រពាំងថ្លឹង រោងចក្រ QMI  ផ្សារជម្ពូវ័ន ផ្សារដើមគរ ផ្សារឈូកមាស ផ្សារបឹងបៃតង ផ្សារព្រែកឯង ផ្សារច្បារអំពៅ ​និង​ផ្សារកំបូល​ ព្រម​ទាំង​​ផ្សារថ្នល់ទទឹង។

ក្រៅពី​លក់នៅតាមទីតាំងផ្សារខាងលើ ទឹក​​ក្រូច​អាយស៍ IZE​ និង​ផលិតផលដទៃ​ទៀត​​របស់​​ ខ្មែរ ប៊ែវើរីជីស ក៏​មាន​លក់​ជាមួយ​នឹង​​ប្រម៉ូសិនជូន​​អតិថិជនដែលរស់​នៅក្នុង​គម្រោង​ ផាក ​លែន​ ៥៩៨​ បុរី​ពិភពថ្មី និង​បុរីប៉េងហួត​បឹងស្នោរ និង​ផ្សារតាម​ខេត្តនានា​ផង​ដែរ៕