កាណាដា៖ ប្រធានវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ Theresa Tam បានផ្តល់ដំបូន្មានថា អ្នកគួរតែពាក់ម៉ាស់ នៅពេលដែលអ្នកមានការស្និទស្នាល រឺរួមភេទជាមួយដៃគូរ ព្រោះវាអាចការពារអ្នកពីជំងឺកូវីដ-១៩ បានយ៉ាងល្អ ។

កាលពីថ្ងៃពុធ ទី០២ ខែកញ្ញា មន្រ្តីពេទ្យរបស់កាណាដា បានផ្តល់យោបល់ដល់សាធារណៈជន ឱ្យរំលងការថើបទាំងអស់គ្នា រួមទាំងនិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតថា  ៉ការនៅតែឯងគឺអាចជួយអោយហានិភ័យនៃការឆ្លងជំងឺកូរ៉ូណានេះមានភាគរយទាបជាងមុន ជាពិសេសសកម្មភាពផ្លូវភេទក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ៉ ។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ការរំលងសកម្មភាព ស្និទស្នាលផ្នែករាងកាយ គឺជារឿងល្អមួយ ដែលមនុស្សគ្រប់គ្នាអាចចូលរួមអនុវត្ត នឹងជួយអោយការរីករាលដាលនៃមេរោគមានការថយចុះ​​ ។

ហើយក្នុងចំណោមការការពារទាំងនោះ វេជ្ជបណ្ឌិត Theresa Tam នៃមន្ទីពេទ្យកាណាដា រូបនេះក៏នៅតែស្នើរអោយប្រជាជនគ្រប់រូបបន្តរការពាក់ម៉ាស នឹងលាងដៃគ្រប់ពេលវេលាមិនថាអ្នកធ្វើអ្វីនៅទីណាក៏ដោយ ៕

ប្រភព៖ worldofbuzz