អូស្ត្រាលី៖ នៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២០ ពស់ថ្លាន់០២ក្បាលត្រូវបានរកឃើញនៅក្នុងផ្ទះបុរសម្នាក់ នៅឯភាគខាងជើងនៃ Brisbane បន្ទាប់ពីគាត់ត្រលប់មកពីធ្វើការវិញ។

លោក​ David Tait មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គាត់មិនដែលគិតឡើយថាផ្ទះរបស់គាត់មានសត្វដែរកាចសាហាវមករស់នៅបែបនេះ ។​ រហូតដល់ម្សិលមិញនេះ ពេលត្រលប់មកពីធ្វើការវិញ គាត់បានឃើញបំណែកពិដានមួយផ្ទាំងធំធ្លាក់នៅលើតុចង្ក្រានបាយរបស់គាត់ ហើយគាត់បានប្រទះឃើញពួកវាពួននៅទីនោះ ទើបគាត់ប្រញ៉ាប់ទាក់ទងទៅផ្នែកសត្វព្រៃមកចាប់ពួកវាទៅ​ ។

Steven Brown​ អ្នកចាប់សត្វពស់ បានវាស់ប្រវែងវាទាំងពីរ មានប្រវែង ៩.៥ហ្វីត(២.៨៩ម៉ែត) និងបណ្តោយ ៨,២ហ្វីត(២.៤៩ម៉ែត) ។ អ្នកចាប់សត្វពស់រូបនេះបានសន្និដ្ឋានថា ពស់ពីរក្បាលនេះប្រហែលជាប្រយុទ្ធគ្នាដណ្តើមសត្វញី បានជាវាបណ្តាលអោយពិដានបាក់មកបែបនេះ ម៉្យាងទៀតរដូវនេះវាជារដូវបង្កាត់ពូជផង ។

យ៉ាងណាមិញក្រុមចាប់ពស់ក៏បានយកពស់ទាំងពីរនេះទៅលែងនៅព្រៃដែលឆ្ងាយពីទីនេះ និងសុំអោយលោក David បន្តរការប្រុងប្រយ័ត្ន ព្រោះជនទីបី ដែលជាអ្នកនាំហេតុ(ខាងស្រី) នៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ​ ៕
ប្រភព៖ sky

មានរូបអ្នកប្រយុទ្ធនៅខាងក្រោម៖