យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមអ្នកមានបុណ្យ Barcelona បានដាក់គោលដៅយកកីឡាករជើងស៊ុតរបស់ក្លឹបមេឃខៀវ Manchester City កីឡាករ Gabriel Jesus ដើម្បីមកជំនួសតំណែងរបស់ Luis Suarez ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Goal ដែលបានចេញផ្សាយនារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ ។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Jesus រូបនេះជាកីឡាករសំខាន់សម្រាប់ក្រុមមេឃខៀវ Man City ប៉ុន្តែ ។ រីឯក្លឹប Man City វិញក៏កំពុងចង់នាំយកកីឡាករ Lionel Messi មកកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស​ដោយពួកគេហ៊ានផ្តល់ជូនកីឡាករចំនួន៣នាក់ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយ Barca ដើម្បីដោះដូរជាមួយ Messi ៕

ប្រភព ៖​ Goal , ដោយ ៖ សំណាង